ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០១៨
នៅថ្ងៃច័ន្ទមានការវាយប្រហារមួយដែលធ្វើឡើងដោយជនប្រដាប់អាវុធកំណត់គោលដៅលើតំបន់ Damascus។ ហេតុការណ៍នេះសម្លាប់មនុស្ស២នាក់ និងបង្កឲ្យមនុស្ស១៣នាក់រងរបួសនេះបើយោងតាម SANA។ ក្រុមប្រដាប់ដោយអាវុធនៅតំបន់ Ghouta ភាគខាងកើតបាញ់កាំភ្លើងរៈទៅលើតំបន់ Bab Touma និងវិហារ Mariamite នៅក្នុងក្រុង Damascus។ ការបាញ់នេះ សម្លាប់ស្ត្រីម្នាក់ និងបង្កឲ្យពលរដ្ឋ៤នាក់រងរបួស និងបណ្តាលឲ្យមានការខូចខាតសម្ភារៈមួយចំនួន។ គ្រាប់កាំភ្លើង២គ្រាប់ធ្លាក់នៅលើផ្លូវ al-Ameen ក្នុងសង្កាត់ al-Shaghour ហើយមួយគ្រាប់ទៀតធ្លាក់នៅសង្កាត់ al-Dwila’a បង្ករឱ្យខូចខាតដល់សម្ភារៈមួយចំនួន។ យោងតាមរបាយការណ៍បានឱ្យដឹងថា ជនស៊ីវិលម្នាក់សម្លាប់ និង៩នាក់ទៀតរងរបួសនៅពេលគ្រាប់កាំភ្លើងមួយធ្លាក់នៅក្នុងបរិវេណមន្ទីរពេទ្យប៉ូលិសក្នុងតំបន់ Harasta៕
