កងទ័ពអាមេរិកចាកចេញពីប្រទេសអ៊ីរ៉ាក់ទៅអាហ្វហ្គានីស្ថាន

0

ប្រភពពត៌មានពី RT​ ចេញផ្សាយថ្ងៃទី ០៥​ ខែ កុម្ភៈ ឆ្នាំ២០១៨

ក្រុមហ៊ុនផ្តល់សេវាកម្មប្រយុទ្ធប្រាប់ភ្នាក់ងា AP ថាកងទ័ពអាមេរិកចាកចេញពីប្រទេសអ៊ីរ៉ាក់ទៅអាហ្វហ្គានីស្ថានដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងក្រុងបាកដាដ និងក្រុមចម្រុះដឹកនាំដោយអាមេរិក។ យោងតាមមន្រ្តីអ៊ីរ៉ាក់បានឱ្យដឹងថា៦០%នៃកងទ័ពអាមេរិកនឹងត្រូវដកចេញ។ យោងតាមក្រុមហ៊ុនផ្តល់សេវាកម្មប្រយុទ្ធបានឱ្យដឹងថាទាហានអាមេរិករាប់សិបនាក់ត្រូវបញ្ជូនកាលពីសប្តាហ៍មុនរួមជាមួយអាវុធ និងឧបករណ៍ផ្សេងៗ។ អ្នកនាំពាក្យក្រុមចម្រុះលោក Ryan Dillon ប្រាប់ភ្នាក់ងា AP ថា “ការបន្តឲ្យនៅតែមានវត្តមានក្រុមចម្រុះក្នុងប្រទេសអ៊ីរ៉ាក់នឹងត្រូវផ្អែកលើលក្ខខណ្ឌសមស្របតាមតម្រូវការ និងសម្របសម្រួលជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់”។ មន្រ្តីជាន់ខ្ពស់អ៊ីរ៉ាក់ម្នាក់ដែលនៅជាប់នាយករដ្ឋមន្រ្តីលោក Haider al-Abadi និយាយថា៦០%នៃកងទ័ពអាមេរិកនៅក្នុងប្រទេសនេះនឹងត្រូវដកចេញដោយកិច្ចព្រមព្រៀងធ្វើឡើងរវាងទីក្រុងបាកដាដ និងទីក្រុងវ៉ាស៊ីនតោន។ សម្រាប់ទាហានអាមេរិក៤,០០០នាក់ទៀតនឹងនៅបន្តដើម្បីបណ្តុះបណ្តាលទាហានអ៊ីរ៉ាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here