កម្លាំងរដ្ឋាភិបាលយេម៉ែនដណ្តើមបានទីក្រុងសំខាន់ពីពួកឧទ្ទាម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០១៨

កងកម្លាំងរដ្ឋាភិបាលប្រទេសយេម៉ែនដណ្តើមបានទីក្រុងមួយនៅភាគនិរតីពីពួកឧទ្ទាមស៊ីអ៊ីតដោយពួកគេវាយលុកលើតំបន់ឆ្នេរសមុទ្រក្រហមនេះបើយោងតាមប្រភព AFP ដកស្រង់សម្តីពីមន្ត្រីយោធា។ កម្លាំងប្រយុទ្ធរដ្ឋាភិបាលដណ្តើមបានទីក្រុង Hays មកវិញបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង និងមានការវាយប្រហារតាមអាកាសដែលដឹកនាំដោយសាអ៊ូឌីត។ គេសម្លាប់ក្រុមឧទ្ទាម យ៉ាងហោចណាស់៣០នាក់ក្នុងសមរភូមិដណ្តើទីក្រុង និងបង្ករឲ្យមានមនុស្សជាច្រើននាក់រងរបួសនេះបើយោងតាមប្រភពព័ត៌មានពីពេទ្យក្នុងកំពង់ផែ Hudaida គ្រប់គ្រងដោយក្រុមឧទ្ទាម។ ការដណ្តើមបានទីក្រុងមកកាន់កាប់ឡើងវិញគឺជាការជម្រុញដល់កងកម្លាំងរបស់រដ្ឋាភិបាលដែលរងគ្រោះពីការវាយប្រហារដ៏គ្រោះថ្នាក់ក្នុងជួររបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here