ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០១៨
តុលាការទីក្រុង Brussels និយាយនៅថ្ងៃអង្គារថាជនសង្ស័យវាយប្រហារភេរវកម្មនៅខែវិច្ឆិកាឆ្នាំ២០១៥ក្នុងទីក្រុងប៉ារីសបដិសេធមិនបង្ហាញខ្លួនក្នុងសវនាការម្តងទៀត។ លោក Salah Abdeslam បង្ហាញខ្លួននៅថ្ងៃចន្ទជំទាស់នឹងតុលាការ និងបដិសេធមិនឆ្លើយតបនឹងសំណួរណាមួយទាក់ទងទៅនឹងការបាញ់ជាមួយប៉ូលិសនៅខែមីនាឆ្នាំ២០១៦ក្នុងទីក្រុង Brussels ដែលឈានដល់ការចាប់ខ្លួនគាត់។ ការបង្ហាញខ្លួនលើកនេះជាការបង្ហាញខ្លួនជាសាធារណៈលើកទី១របស់គាត់។ ប៉ុន្តែតុលាការក្រុង Brussels និយាយនៅថ្ងៃអង្គារថាលោក Abdeslam ជូនដំណឹងដល់សាលាក្តីថាលោកមិនចង់បង្ហាញខ្លួននៅសវនាការ ដែលគ្រោងនឹងធ្វើនៅថ្ងៃព្រហស្បតិ៍នោះទេ។ លោក Abdeslam ប្រឈមមុខនឹងការចោទប្រកាន់ពីប្រទេសបារាំងទាក់ទងទៅនឹងការវាយប្រហារនៅទីក្រុងប៉ារីស និងមិនតម្រូវឱ្យចូលរួមក្នុងការជំនុំជម្រះនៅទីក្រុង Brussels ។ គាត់បដិសេធមិនឆ្លើយតបនឹងសំណួររបស់ចៅក្រមស៊ើបអង្កេតក្រុង Brussels និងបដិសេធដូចគ្នាទៅនឹងអាជ្ញាធរច្បាប់ប្រទេសបែលហ្ស៊ិក៕