ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ២០១៨
សេវាសន្ដិសុខសហព័ន្ធ (FSB) និយាយនៅថ្ងៃពុធថាតុលាការយោធាភាគខាងជើងប្រទេសរុស្ស៊ីផ្តន្ទាទោសក្រុមប្រដាប់អាវុធខុសច្បាប់ចំនួន៩នាក់ដែលកំពុងធ្វើ ប្រតិបត្តិការក្នុងតំបន់ Ingushetia ឱ្យជាប់ពន្ធនាគារពី៥ ទៅ ១៩ឆ្នាំ។ ក្រុមប្រដាប់អាវុធនោះចាត់ទុកខ្លួនជាផ្នែកមួយនៃរចនាសម្ព័ន្ធ Vilayat Galgaycho និងជាសមាជិករបស់ក្រុមរដ្ឋអ៊ីស្លាម IS នេះបើយោងតាមសេចក្តីថ្លែងការណ៍។ ប្រភពព័ត៌មានបន្ថែមថាពួកសកម្មជនរៀបចំការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ក្នុងប្រទេសរុស្ស៊ី និងចូលរួមនៅក្នុងការវាយប្រហារប្រឆាំងជាមួយទាហានរួមទាំងប៉ុនប៉ងសម្លាប់មន្ត្រីអនុវត្តច្បាប់។ កងកំលាំងបានរឹបអូសអាវុធមួយចំនួនធំ គ្រាប់រំសេវ និងគ្រឿងផ្ទុះពីក្រុមប្រដាប់អាវុធខុសច្បាប់ទាំងនោះ៕
