មនុស្ស៣នាក់រងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅភាគខាងជើងរាជធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៨

ប្រភពសន្តិសុខពីក្រសួងមហាផ្ទៃអ៊ីរ៉ាក់និយាយកាលពីថ្ងៃសុក្រនេះថាមនុស្ស ៣នាក់រងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅភាគខាងជើងរាជធានីបាដាដ។ ប្រភពបានប្រាប់សារព័ត៌មាន Alghad Press ថាគ្រាប់បែកមួយគ្រាប់បានដាក់នៅជិតហាងក្នុងនៅតំបន់ al-Mushahada ស្រុក Tarmiyah ភាគខាងជើងរាជធានីបាដាដដែលផ្ទុះឡើងបណ្តាលឲ្យមនុស្ស៣នាក់រងរបួស។ ប្រភពបានប្រាប់ឲ្យដឹងទៀតថាក្រុមសន្តិសុខបានទៅដល់កន្លែងកើតហេតុ និងបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ រដ្ឋធានីបាដាដត្រូវបានមើលឃើញថាមានការបំផ្ទុះគ្រាប់បែកស្ទើរតែរាល់ថ្ងៃ និងការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងសមាជិកសន្តិសុខ កងយោធា និងជនស៊ីវិលចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំមួយដើម្បីដណ្ដើមយកការកាន់កាប់ឡើងវិញលើតំបន់នានារបស់រដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៦។ បើយោងតាមតួលេខដែលបានកត់ត្រាដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់ (UNAMI) បានឲ្យដឹងថាចំនួនជនស៊ីវិលអ៊ីរ៉ាក់សរុប១១៥នាក់ត្រូវបានសម្លាប់ និង២៥០នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់នៅក្នុងខែមករាឆ្នាំ២០១៨នេះ។ បាដាដគឺជាខេត្តមួយដែលរងគ្រោះខ្លាំងបំផុតដែលមានជនស៊ីវិល៣២៣នាក់ស្លាប់ និងរបួស (ស្លាប់៩០នាក់ និងរបួស២៣៣នាក់)។ ខេត្ត Diyala ស្ថិតនៅលេខរៀងបន្ទាប់ដោយមានអ្នកស្លាប់៨នាក់ និងរបួស១៥នាក់ និងខេត្ត Nineveh មានអ្នកស្លាប់១៣នាក់ និងរបួស៧នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here