ទាហានកូឡុំប៊ី៥នាក់ស្លាប់នៅក្នុងការវាយឆ្មក់របស់ក្រុមឧទ្ទាម ELN

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៨

ទាហានកូឡុំប៊ី៥នាក់ស្លាប់ និង១០នាក់រងរបួសក្នុងការវាយឆ្មក់លើកងទ័ព ដោយចោទប្រកាន់ទៅលើពួកឧទ្ទាមកងទ័ពរំដោះជាតិ (ELN)។ គ្រាប់បែកផ្ទុះតាមដងផ្លូវខណៈក្បួនរបស់ទាហានកំពុងបើកបរនៅភាគឦសាន្តខេត្ត Norte de Santander។ រដ្ឋាភិបាលបានរៀបចំកិច្ចចរចាសន្តិភាពមួយជាមួយនឹងក្រុមឧទ្ទាម ELN រហូតដល់ខែមករា ការចរចានេះបានបរាជ័យបន្ទាប់ពីការវាយប្រហាររបស់ក្រុមឧទ្ទាមជាបន្តបន្ទាប់។ ជម្លោះប្រដាប់អាវុធ កើតមានឡើងចាប់តាំងពីឆ្នាំ១៩៦៤។ ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos ថ្កោលទោសចំពោះការវាយប្រហារនេះដោយសរសេរជាភាសាអេស្ប៉ាញនៅលើបណ្តាញសង្គម Twitter របស់គាត់ថា “ជាការវាយប្រហារកំសាកលើវីរបុរសរបស់យើងនៅខេត្ត Norte de Santander” និងនិយាយបន្តទៀតថារដ្ឋាភិបាលនឹងចាប់ផ្តើមសកម្មភាពបន្ទាប់ពីការទទួលខុសត្រូវទាំងនោះ។

តើនរណាជាក្រុមឧទ្ទាម ELN?

ក្រុមទ័ពព្រៃបង្កើតឡើងក្នុងឆ្នាំ១៩៦៤ដើម្បីប្រឆាំងនឹងការបែងចែកមិនស្មើភាពគ្នានូវទឹកដី និងទ្រព្យសម្បត្តិនៅប្រទេសកូឡុំប៊ីដែលបំផុសគំនិតដោយបដិវត្តន៍គុយបាកាលពីឆ្នាំ១៩៥៩។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្រុមនេះវាយប្រហារតំបន់ធំៗ និងក្រុមចម្រុះជាតិសាសន៍ និងវាយប្រហារម្តងហើយម្តងទៀតមកលើបំពង់ប្រេង។ ដើម្បីផ្តល់ហិរញ្ញប្បទានពួកគេសម្រេចចិត្តចាប់ជំរិត មនុស្សយកប្រាក់ និងការជួញដូរគ្រឿងញៀនដែលកើតឡើងខ្លាំងបំផុតនៅតំបន់ជនបទ។

លោក Santos បានទទួលរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ២០១៦សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ដើម្បីសន្តិភាពជាមួយក្រុមឧទ្ទាមដ៏ធំបំផុតរបស់កូឡុំប៊ីគឺកងទ័ពបដិវត្តន៍កូឡុំប៊ី (Farc)។ លោកបាននិយាយថាសេចក្តីសង្ឃឹមរបស់លោកដើម្បីសម្រេចនូវកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុម ELN មុនពេលលោកចាកចេញពីការិយាល័យនៅចុងឆ្នាំនេះ ប៉ុន្តែបន្ទាប់ពីការវាយប្រហារជាច្រើនរបស់ពួកឧទ្ទាម ELN កាលពី​ខែមករាគាត់បានរំឭកពីការចរចាររបស់រដ្ឋាភិបាលលើកិច្ចពិភាក្សាសន្តិភាព។ ចាប់តាំងពីពេលនោះមកការវាយប្រហារជាបន្តបន្ទាប់លើបំពង់ប្រេង និងបុគ្គលិកសន្តិសុខ ដោយពួកឧទ្ទាម ELN និងប្រតិបត្តិការរបស់កងកម្លាំងសន្ដិសុខប្រឆាំងនឹងក្រុមឧទ្ទាម ELN៕

LEAVE A REPLY

Please enter your comment!
Please enter your name here