ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១៨
លោកប្រធានាធិបតី Recep Tayyip Erdogan និយាយថាប្រទេសទួរគីនឹងបរិច្ចាគប្រាក់៥លានដុល្លារដល់កម្លាំងថ្មីរបស់ប្រទេសចំនួន៥ដើម្បីប្រយុទ្ធនឹងអំពើរភេរវកម្ម និងការជួញដូរនៅតំបន់ Sahel។ កងកម្លាំងក្រុមG៥រួមមាន៖ បឺគីណាហ្វាសូ សាធារណរដ្ឋឆាដ សាធារណរដ្ឋម៉ាលី សាធារណរដ្ឋម៉ាវរីតានី និងសាធារណរដ្ឋនីជឺ មានគោលបំណងហ្វឹកហ្វឺន និងបំពាក់ទ័ព៥ពាន់នាក់ដើម្បីស្តារកម្លាំងអាជ្ញាធរឡើងវិញនៅក្នុងតំបន់គ្មានច្បាប់ដែលជាកន្លែងពួកឧទ្ទាមឈរជើង។ ប្រទេសទួរគីដកស្រង់សម្តី របស់លោក Erdogan និយាយនៅថ្ងៃពុធក្នុងទីក្រុង Nouakchott ថាប្រទេសទួរគីជាប្រទេសមួយក្នុងចំណោមប្រទេសដែលយល់ច្បាស់ពីគ្រោះថ្នាក់ពីអំពើភេរវកម្មដោយប្រទេសទួរគីត្រូវប្រឈមមុខជាមួយភេរវករនៅក្នុងតំបន់ Sahel៕
