ការរាយការណ៍ពីការវាយប្រហារនៅរដ្ឋធានី Ouagadougou ប្រទេសបឺគីណាហ្វាសូ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០១៨

ស្នូរកាំភ្លើង និងសំឡេងផ្ទុះនៅជិតទីស្នាក់ការកងទ័ព និងស្ថានទូតបារាំងនៅរដ្ឋធានី Ouagadougou ប្រទេសបឺគីណាហ្វាសូ។ យោងតាមភ្នាក់ងារព័ត៌មាន AFP ថាសាក្សីបានរាយការណ៍ថាឃើញបុរសប្រដាប់អាវុធចេញពីឡាន និងបើកការវាយប្រហារតែម្តង។ រូបភាពពីកន្លែងកើតហេតុបានបង្ហាញផ្សែងខ្មៅនៅលើមេឃ។ មកដល់ពេលនេះមិនទាន់ច្បាស់ថាអ្នកណានៅពីក្រោយការវាយប្រហារនៅឡើយទេ។ ឯកអគ្គរដ្ឋទូតបារាំងម្នាក់បង្ហោះនៅលើបណ្តាញ tweeter ថា “កំពុងតែមានការវាយប្រហារ”។ ចំណែកស្ថានទូតអាមេរិកនៅទីក្រុងបានណែនាំមនុស្សឱ្យស្វែងរកកន្លែងលាក់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here