ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០១៨
មន្ត្រីប៉ូលីសនិយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បើករថយន្ត១គ្រឿងចូលទៅមូលដ្ឋានយោធាសូម៉ាលីដែលមានចម្ងាយប្រមាណជា៣០គីឡូម៉ែត្រភាគពាយព្យរដ្ឋធានីម៉ូហ្គាឌីស៊ូនៅថ្ងៃសុក្រ។ ប្រធានក្រុម Hassan Nur ដែលជាមន្ត្រីម្នាក់មកពីសង្កាត់ Afgoye និយាយថាមូលដ្ឋានយោធានេះស្ថិតនៅមិនឆ្ងាយពីប៉ុស្តិ៍ប៉ូលិសរបស់គាត់ ហើយវាឆាប់ពេកក្នុងការផ្តល់ព័ត៌មានលម្អិតទាក់ទងទៅនឹងការបំផ្ទុះនេះ។ ក្រុមអ៊ីស្លាមនិយម Al-Shabaab ធ្វើការបំផ្ទុះគ្រាប់បែកជាញឹកញាប់ និងវាយប្រហារដោយប្រើកាំភ្លើងក្នុងយុទ្ធនាការដើម្បីផ្តួលរំលំរដ្ឋាភិបាលសហព័ន្ធដែលមានការគាំទ្រពីលោកខាងលិចរបស់ប្រទេសសូម៉ាលី។
អ្នកនាំពាក្យអង្គភាពយោធា Al-Shabaab លោក Abdiyas Abu Musab និយាយថាក្រុមរដ្ឋអ៊ីស្លាមនិយម Al-Shabaab អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះបើយោងតាមប្រភពព័ត៌មានពី Reuters៕