ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០១៨
ក្មាន់កាំភ្លើងនៅអាឡឺម៉ង់សម្លាប់បុគ្គលិកអង្គការជំនួយ៣នាក់នៅទីក្រុង Rann ប្រទេសនេហ្សេរីយ៉ាអំឡុងពេលដែលក្មាន់កាំភ្លើងនោះវាយប្រហារលើមូលដ្ឋានយោធានេះបើយោងតាមប្រភពអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិម្នាក់និយាយនៅថ្ងៃសុក្រ។ បុគ្គលិកជំនួយទី៤ត្រូវគេសម្លាប់ ហើយម្នាក់ទៀតគេចាប់ខ្លួន។ ប្រភពអង្គការសហប្រជាជាតិនិយាយថាការវាយប្រហារទំនងជាធ្វើឡើងដោយក្រុមជីហាដនិយម Boko Haram។ អ្នកនាំពាក្យរូបនេះបន្តថា បុគ្គលិកអង្គការជំនួយទាំងអស់គឺជាជនជាតិនេហ្សេរីយ៉ា។ ក្រុមជីហាដនិយម Boko Haram មានគោលបំណងបង្កើតរដ្ឋអ៊ីស្លាមមួយនៅភាគឦសានប្រទេសនីហ្សេរីយ៉ា៕
