មន្ទីរបញ្ចកោណត្រូវការថវិកាបន្ថែមដើម្បីអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួនដូចប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៣​ ខែ មីនា ឆ្នាំ២០១៨

យោងតាមនាយក DARPA​ បានឲ្យដឹងថាមន្ទីរបញ្ចកោណមិនមានភាពភ្ញាក់ផ្អើលចំពោះមីស៊ីលប្រភេទថ្មីរបស់រុស្ស៊ី ប៉ុន្តែហេតុអ្វីមិនប្រើវាជាទីលានសម្រាប់ការកប្រាក់បន្ថែម? ថវិកាយោធាម្នាក់ប្រហែលជា១០ដងនៃប្រទេសរុស្ស៊ីគឺមិនគ្រប់គ្រាន់នោះទេ។ អ្នកកាសែតបានសួរលោក Steven Walker នាយកទីភ្នាក់ងារស្រាវជ្រាវគម្រោងការពារកម្រិតខ្ពស់របស់មន្ទីរបញ្ចកោណ DARPAកាលថ្ងៃព្រហស្បតិ៍​ថាតើសហរដ្ឋអាមេរិកចំណាយថវិកាគ្រប់គ្រាន់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន? លោកឆ្លើយថា “ខ្ញុំនឹងនិយាយថាទេ”។ លោកថ្លែងថា “ថវិកាដែលបែងចែកនៅក្នុងកម្មវិធីនេះគឺប្រសើរហើយ​ ប៉ុន្តែពួកគេត្រូវផ្តោតបន្ថែមលើការធ្វើតេស្តហោះហើរ​ និងសមត្ថភាពវាយប្រហារបាញ់ទម្លាក់ក្នុងប្រតិបត្តិការលើកដំបូង”។ យើងត្រូវការថវិការបន្ថែមទៀតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទៅលើការធ្វើគ្រាប់នុយក្លេអ៊ែរ។ សេចក្តីថ្លែងការណ៍ដាច់ដោយឡែកនៅថ្ងៃដដែលដោយអ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Dana White បង្ហាញពីការទុកចិត្តបន្តិចបន្តួច​ និងមិនសូវព្រួយបារម្ភអំពីឃ្លាំងអាវុធរបស់អាមេរិកមានភាពរឹងមាំប្រឆាំងនឹងរុស្ស៊ី។ យើងបានឃ្លាំមើលប្រទេសរុស្ស៊ីអស់រយៈពេលជាយូរមកហើយ។ យើងមិនមានភាពភ្ញាក់ផ្អើលអ្វីទេ​បន្ទាប់ពីសុន្ទរកថារបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលបញ្ជាក់ពីឃ្លាំងអាវុធនុយក្លេអ៊ែរថ្មីរបស់រុស្ស៊ីរួមមានមីស៊ីលថ្មីដែលបាញ់ចម្ងាយគ្មានដែនកំណត់និងមានសមត្ថភាពការពារប្រព័ន្ធការពារមីស៊ីល៕

LEAVE A REPLY

Please enter your comment!
Please enter your name here