រុស្ស៊ីជាប្រទេសដែលគំរាមគំហែងចំបងនៅមជ្ឈឹមបូព៌ា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី 0៥​ ខែ មីនា​ ឆ្នាំ២០១៨

សមាជិកព្រឹទ្ធសភា Lindsey Graham (R-South Carolina) ទាមទារឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឈមមុខនឹងទីក្រុងម៉ូស្គូដោយដាក់តំបន់ហាមហោះហើរទៅប្រទេសស៊ីរី។ បន្ទាប់មកវាជាពេលវេលាដើម្បីទម្លាក់លោកអាសាដតាមរយៈភ្នាក់ងារក្នុងស្រុក។ គណបក្សសាធារណរដ្ឋឆ្វេងនិយមរិះគន់គោលនយោបាយថ្មីៗរបស់លោក ត្រាំ ក្នុងការផ្តួលរំលំក្រុមរដ្ឋអ៊ីស្លាម (ISI/ISIL) និងការដកខ្លួនចេញពីសង្រ្គាមនៅស៊ីរី។ ប្រសិនបើអ្នកទុកប្រទេសស៊ីរីឲ្យក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់​ សង្រ្គាមនេះនឹងមិនបញ្ចប់។ សម្ព័នមិត្តរបស់យើងប្រទេសអ៊ីស្រាអែល និងនៅលើពិភពលោកមានការឈឺចាប់។ លោក Graham ប្រាប់សារព័ត៌មាន Face the Nationកាលពីថ្ងៃអាទិត្យបន្ទាប់ពីការវិលត្រឡប់ក្នុងដំណើរទស្សនកិច្ចពីមជ្ឈឹមបូព៌ារួមមានប្រទេសអ៊ីស្រាអែល និងហ្ស៊កដានី។ ការចោទជាសំនួរភ្លាមនៅក្នុងបទសម្ភាសរបស់លោកស្រី Margaret Brennan អំពី “អាវុធគីមីដែលរបបលោកអាសាដនៅបន្តប្រើប្រាស់”​ លោក Graham និយាយម្តងហើយម្តងទៀតលើកឡើងនៅសេតវិមានថ្ងៃនោះថាយន្ដហោះរុស្ស៊ីទម្លាក់គ្រាប់បែកទៅលើជនស៊ីវិលនៅភាគខាងកើតតំបន់ហ្គោតាដែលជាតំបន់ជាយក្រុងដាម៉ាស់កាន់កាប់ដោយភេរវករ​ Al-Nusra។ លោក Graham ថ្លែងថា “អ្វីដែលខ្ញុំចង់ឃើញគឺគ្មានតំបន់ហោះហើរនៅប្រទេសស៊ីរី”។ ហើយយើងនឹងបណ្ដុះបណ្ដាលកងកម្លាំងប្រជាធិបតេយ្យស៊ីរីដើម្បីទម្លាក់លោក អាសាដ​ ដោយប្រាប់រុស្ស៊ី និងអ៊ីរ៉ង់ប្រសិនបើហ៊ានវាយប្រហារទៅកងកម្លាំងទាំងនោះនឹងមានគ្រោះថ្នាក់ដល់ខ្លួន។ លោកនិយាយថា “អ្នកនឹងមិនទទួលបានកិច្ចព្រមព្រៀងនៅទីក្រុងហ្សឺណែវដរាបណាលោកអាសាដឈ្នះនៅសមរភូមិ”។ “គោលនយោបាយរបស់យើងនៅក្នុងប្រទេសស៊ីរីគឺបំបាត់ភាពអនាធិបតេយ្យ។ យើងដកខ្លួនចេញជាពេលសម្រាប់ប្រទេសរុស្ស៊ី​ អ៊ីរ៉ង់ និងស៊ីរីគំរាមកំហែងពិតប្រាកដដល់តំបន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here