បុគ្គលិក​នៅរោងចក្ររុស្សីមានចម្ងល់ និងកំហឹងពីការពុលសារធាតុគីមីដែលទាមទារឱ្យមានចម្លើយ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥​ ខែ មីនា ឆ្នាំ២០១៨

បុគ្គលិកជាង២០នាក់ក្នុងរោងចក្រផលិតយន្តហោះរុស្ស៊ីមួយពុលសារធាតុគីមីបណ្តាលឱ្យស្លាប់។ រោគសញ្ញាមានការក្អួតរហូតដល់ជ្រុះសក់​ និងមិនអាចកម្រើកខ្លួនបាន​ ហើយគ្មាននរណាម្នាក់ដឹងអំពីសារជាតិពុលនេះមកពីទីណាទេ។ ស្ត្រីម្នាក់ឈ្មោះ Anna និយាយនៅវីដេអូថា “នោះជាអ្វីដែលបានបន្សល់ទុក” នៅពេលសិតសក់លើក្បាលត្រងោលដែលមានគំនរសក់នៅលើឥដ្ឋ។ បណ្ដាញ Telegram ដ៏ធំរាយការណ៍ថានាងជ្រុះសក់អស់រយៈពេល១២ថ្ងៃហើយ។ ស្ត្រីរូបនេះជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកជាង២០នាក់របស់ក្រុមហ៊ុនយន្តហោះ Beriev​ ភាគខាងត្បូងទីក្រុង Taganrog ហើយសុខភាពរបស់នាងចាប់ផ្ដើមដុនដាបយ៉ាងឆាប់រហ័សនៅចុងឆ្នាំមុន។ នៅក្នុងខែវិច្ឆិកា​ប្រធានវិស្វករលោក Konstantin Kolesnikov នៅក្នុងរោងចក្រមានអារម្មណ៍ឈឺចាប់ខ្លាំងនៅក្នុងពោះរបស់គាត់ហើយក្រោយមកមិនអាចកម្រើកខ្លួនបាន។ នៅដើមខែធ្នូ​ប៉ុន្មានថ្ងៃបន្ទាប់ពីវិស្វករធ្លាក់ខ្លួនឈឺ​មានបុគ្គលិកការិយាល័យនៅផ្នែកគណនេយ្យ និងផ្នែកច្បាប់របស់រោងចក្របានជួបប្រទះនូវរោគសញ្ញាស្រដៀងគ្នាដែលឈឺចាប់នៅលើទ្រូង​ លើពោះ និងសន្លាក់ឆ្អឹង។ ដំបូងពួកគេគិតថាឆ្លងមេរោគ ប៉ុន្តែរោគសញ្ញាលេចឡើងភ្លាមៗរួមទាំងការឈឺពោះធ្ងន់ធ្ងរដូចជាលោក Kolesnikov បានជួបប្រទះដែរ។ ដោយសារការឈឺចាប់រីករាលដាលខ្លាំងធ្វើឱ្យពួកគេប្រកាសអាសន្នទៅវេជ្ជបណ្ឌិតរោងចក្រ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក។ ការធ្វើរោគវិនិច្ឆ័យជាលើកដំបូង​មានការឈឺពោះ និងសន្លាក់ឆ្អឹង​ដែលខុសពីការត្អូញត្អែររបស់បុគ្គលិកអំពីការជ្រុះសក់។ ពួកគេទាមទារឱ្យមានការវិភាគសារជាតិពុល។ ការធ្វើតេស្តបង្ហាញថាជនរងគ្រោះរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបណ្តាឱ្យស្លាប់ដែលមានសារធាតុគីមីក្នុងឈាមរបស់ពួកគេ។ យោងតាមលោក Kommersant ថាកម្រិតសារធាតុដែលធ្វើតេស្តដំបូងរបស់ប្រធានវិស្វករមានអារម្មណ៍ថារោគសញ្ញាមានកម្រិតខ្ពស់ជាង១៥០ដង។ គេរាយការណ៍ថាបេះដូងបុរសរូបនេះត្រូវបានបញ្ឈប់ជាបណ្តោះអាសន្នខណៈដែលគាត់ស្ថិតក្នុងមន្ទីរពេទ្យនៅទីក្រុង Rostov មុនពេលដែលគាត់មកព្យាបាលនៅទីក្រុងម៉ូស្គូ។ សារធាតុគីមីពុលកម្រិតខ្ពស់នេះ​គឺជាត្រូវបន្ទោស​ចំពោះកម្មកររោងចក្រយន្តហោះ​ដែលប្រើក្នុងឧស្សាហកម្មអេឡិចត្រូនិច និងការផលិតកញ្ចក់​ក៏ដូចជាប្រើថ្នាំបំពុលកណ្តុរ និងថ្នាំសំលាប់សត្វល្អិតផងដែរ។ សារធាតុគីមីនេះនាំឱ្យប៉ះពាល់ដល់សុខភាពដែលរួមមានការជ្រុះសក់​ និងខូចខាតប្រព័ន្ធប្រសាទ។ សារធាតុគីមីនេះក៏បណ្តាលឱ្យស្លាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here