ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០១៨
តុលាការក្រិចច្រានចោលសំណើរបស់ក្រុងអង់ការ៉ានៅថ្ងៃអង្គារពីការធ្វើបត្យាប័នបុរសម្នាក់ដែលជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធហាមឃាត់ និងត្រូវគេចោទប្រកាន់ពីបទបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងប្រទេសទួរគី។ លោក Naci Ozpolat អាយុ៤៨ឆ្នាំ ជាជនជាតិឃើដម្នាក់ក្នុងចំណោមមនុស្ស៩នាក់ដែលត្រូវកងកម្លាំងប្រឆាំងអំពើរភេរវកម្មរបស់ប្រទេសក្រិចចាប់ខ្លួនក្នុងខែវិច្ឆិកា។ អ្នកដែលជាប់ឃុំឃាំងទាំងនោះបដិសេធថាមិនបានធ្វើខុសអ្វីទាំងអស់។ ប្រទេសទួរគីចង់ឱ្យអ្នកជាប់ឃុំចំនួន៣នាក់ធ្វើបត្យាប័នលើការជាប់ពាក់ព័ន្ធទៅនឹងក្រុមឆ្វេងនិយមដែលត្រូវគេចោទប្រកាន់លើករណីវាយប្រហារ និងបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីនោះចាប់តាំងពីឆ្នាំ១៩៩០។ លោក Ozpolat ប្រាប់តុលាការនៅថ្ងៃអង្គារថាក្រុងអង់ការ៉ាចោទប្រកាន់លោកថាជាពាក់ព័ន្ធនឹងសកម្មភាពដែលកើតឡើងនៅក្នុងប្រទេសទួរគីខណៈដែលលោកត្រូវគេចាប់ឃុំឃាំងនៅក្នុងប្រទេសអាឡឺម៉ង់៕
