សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកូរ៉េខាងជើងពីបទធ្វើឃាតលោក គីម ជុងណាម ដោយប្រើភ្នាក់ងារអាវុធគីមី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៧​ ខែ​ មីនា ឆ្នាំ២០១៨

ក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងក្រុងព្យុងយ៉ាងដោយចោទប្រកាន់ពាក់ព័ន្ធនឹងការធ្វើឃាតបងប្រុសមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៧ដោយប្រើភ្នាក់ងារអាវុធគីមី។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “សហរដ្ឋអាមេរិកបានកំណត់ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគីមីនិងជីវសាស្រ្ត​ និងការលុបបំបាត់សង្គ្រាមឆ្នាំ១៩៩១(Acts CBW) ដែលរដ្ឋាភិបាលកូរ៉េខាងជើងប្រើប្រាស់ភ្នាក់ងារអាវុធគីមីធ្វើឃាតលោក គីម ជុងណាម នៅក្នុងអាកាសយានដ្ឋានកូឡាឡាំពួ”។ យោងតាមលោកស្រី Nauer​t និយាយថាការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងក្រុងព្យុងយ៉ាងចូលជាធរមានកាលពីថ្ងៃចន្ទបន្ទាប់ពីសហរដ្ឋអាមេរិកបានកំណត់ជាផ្លូវការថា​រដ្ឋាភិបាលក្រុងព្យុងយ៉ាងជាប់ពាក់ព័ន្ធនឹងការធ្វើឃាតបងប្រុសរបស់ខ្លួន។ លោក គីម ជុងណាម ត្រូវសម្លាប់ដោយភ្នាក់ងារអាវុធគីមីនៅថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ នៅពេលដែលស្ត្រី២នាក់បានយកសារធាតុគីមីទៅលាបមុខគាត់នៅអាកាសយានដ្ឋានកូឡាឡាំពួប្រទេសម៉ាឡេស៊ី។ សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសចុះផ្សាយក្នុងបញ្ជីសហព័ន្ធបានចោទប្រកាន់មេដឹកនាំកូរ៉េខាងជើងថាប្រើប្រាស់អាវុធគីមីដោយរំលោភច្បាប់អន្តរជាតិឬការវាយប្រហារអាវុធគីមីប្រឆាំងនឹងប្រទេសរបស់ខ្លួន។ សេចក្តីជូនដំណឹងនេះមិនបានធ្វើការបកស្រាយឱ្យលម្អិតទេ។ ទណ្ឌកម្មជាច្រើនដែលគ្រោងទុកក្នុងបញ្ជីច្បាប់រួមមានវិធានការផ្សេងៗ​ ការបញ្ឈប់ការលក់អាវុធនិងការនាំចេញបច្ចេកវិទ្យាទំនើប​ ការបញ្ឈប់ការផ្តល់ជំនួយហិរញ្ញវត្ថុនិងប្រាក់កម្ចីធនាគារ​។ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលសម្រាប់ប្រទេសកូរ៉េខាងជើងដែលទទួលរងទណ្ឌកម្មជាច្រើនលើកពីទីក្រុងវ៉ាស៊ីនតោន។ ទណ្ឌកម្មថ្មីគ្រាន់តែជាវិធានការនិមិត្តសញ្ញា ប៉ុន្តែនឹងត្រូវអនុវត្តយ៉ាងហោចណាស់១ឆ្នាំ​ឬរហូតដល់មានការជូនដំណឹងបន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here