ក្រុងអង់ការ៉ាពិចាគិតគូរលើការចូលរួមជាមួយក្រុងបាដាដដើម្បីប្រឆាំងជាមួយក្រុមឃើដ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០១៨

រដ្ឋមន្ត្រីការបរទេសទួរគីមានប្រសាសន៍ថាក្រុងអង់ការ៉ា និងក្រុងបាដាដអាចអនុវត្តប្រតិបត្តិការយោធារួមគ្នាដើម្បីប្រឆាំងនឹងក្រុមឃើដនៅប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីបោះឆ្នោតនៅខែឧសភាក្នុងប្រទេសអ៊ីរ៉ាក់។ ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ CNN ប្រចាំនៅទួរគីលោក Mevlut Cavusoglu មានប្រសាសន៍ថា ប្រតិបត្តិការរបស់ក្រុងអង់ការ៉ាប្រឆាំងនឹងកងជីវពលឃើដស៊ីរីនៅតំបន់ Afrin នឹងត្រូវបញ្ចប់នៅត្រឹមខែឧសភា។ ពួកសកម្មជនឃើដនៅប្រទេសអ៊ីរ៉ាក់ និងស៊ីរីចងសម្ព័ន្ធមិត្តជាមួយកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រមូលផ្តុំគ្នាធ្វើប្រតិបត្តិការផ្ដោតទៅលើការវាយប្រហារកងកម្លាំងជីហាដរបស់ក្រុមភេរវករអ៊ីស្លាម ISIS។ នៅប្រទេសស៊ីរីកងកម្លាំងប្រដាប់អាវុធប្រជាធិបតេយ្យស៊ីរីត្រួតត្រាដោយកងជីវពល YPG របស់ឃើដគឺជាកំលាំងទីមួយក្នុងការឡោមព័ទ្ធទីប្រជុំជននៅតំបន់ Raqqa។ ក្រុងអង់ការ៉ាចាត់ទុកគណបក្សពលករឃើដ (PKK) ទាំងនោះជាសកម្មជនឃើដបន្ថែមក្នុងស្រុករបស់ខ្លួន ហើយរដ្ឋាភិបាលប្រទេសទួរគីចាត់ទុកក្រុមឃើដថាជាក្រុមភេរវករ។ ជនជាតិឃើដនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ត្រូវកងកម្លាំងទួគីវាយប្រហារជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះរួមទាំងវាយប្រហារក្នុងប្រតិបត្តិការឆ្លងកាត់ព្រំដែនរបស់ឃើដនៅតំបន់ Afrin។ បរិមាណទឹកដីតំបន់ឃើដនៅអ៊ីរ៉ាក់បង្ហាញពីបញ្ហាសម្រាប់ក្រុង Baghdad៕

LEAVE A REPLY

Please enter your comment!
Please enter your name here