អ្នកគាំទ្រក្រុមឧទ្ទាម៤៤នាក់ស្លាប់ និងរបួស២៦នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០១៨

យ៉ាងហោចណាស់មានអ្នកគាំទ្រក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម៤៤នាក់ស្លាប់បន្ទាប់ពីទាហានហ្វីលីពីនបាញ់ផ្លោងលើទីតាំងរបស់ក្រុមឧទ្ទាមនៅភាគខាងត្បូងខេត្ត Maguindanao នេះបើយោងតាមប្រភពព័ត៌មានពីកងទ័ព។ ក្រៅពីនេះនៅមានក្រុមឧទ្ទាម២៦នាក់ផ្សេងទៀតរងរបួសក្នុងប្រតិបត្តិការនេះ។ ការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាម Bangsamoro (BIFF) ចាប់ផ្ដើមនៅភូមិដាច់ស្រយាលមួយនៅតំបន់ Datu Saudi Ampatuan នៅព្រឹកថ្ងៃព្រហស្បតិ៍ និងបន្តដល់ថ្ងៃសុក្រ នេះបើយោងតាមប្រភពព័ត៌មានពីលោក Gerry Besana ដកស្រង់ដោយ Reuters។ លោកបន្ថែមថាកម្លាំងយោធាកំពុងតាមប្រមាញ់សមាជិកក្រុមឧទ្ទាមមានចំនួនច្រើនជាង២០០នាក់ ហើយប្រតិបត្តិការនេះធ្វើឲ្យប្រជាជនផ្លាស់ទីលំនៅប្រមាណជា៥០០គ្រួសារ។ ប្រទេសហ្វីលីពីនចាត់ទុកអង្គភាព BIFF ដែលមានសមាជិកប្រមាណជា៣០០នាក់ដែលជាអង្គភាពភេរវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here