ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៨
ក្រុមរដ្ឋអ៊ីស្លាម ISIS អះអាងទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់បែករថយន្តនៅចង្រ្កានបាយរបស់យោធានៅភាគខាងត្បូងក្រុងយេម៉ែននេះបើយោងតាមប្រភពព័ត៌មានពីភ្នាក់ងារព័ត៌មាន Amaq ចុះផ្សាយនៅថ្ងៃអង្គារ៍។ នៅព្រឹកថ្ងៃអង្គារគ្រាប់បែកក្នុងរថយន្តមួយផ្ទុះឆេះផ្ទះបាយរបស់យោធានៅទីក្រុង Aden បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់។ ផ្ទះបាយនោះជាកន្លែងរៀបចំអាហារសម្រាប់កងកម្លាំងក្នុងក្រុងយេម៉ែនដែលពួកគេជាកម្លាំងទទួលបានការបណ្តុះបណ្តាល និងគាំទ្រដោយអារ៉ាប់នេះបើយោងតាមសេចក្តីរាយការណ៍របស់ Reuters៕