ប្រទេសទួរគី និងសហរដ្ឋអាមេរិកនឹងត្រួតពិនិត្យលើការដកទ័ពរបស់សកម្មជន YPG

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៨

ប្រទេសទួរគី និងសហរដ្ឋអាមេរិកនឹងត្រួតពិនិត្យមើលការដកទ័ពរបស់សកម្មជន YPG ពីភាគខាងជើងទីក្រុង Manbij នៅប្រទេសស៊ីរីនេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu និយាយនៅថ្ងៃអង្គារ។ យោងតាមប្រភពសេចក្តីថ្លែងការណ៍ទៅកាន់អ្នកយកព័ត៌មានក្នុងដំណើរហោះហើរទៅកាន់ទីក្រុងម៉ូស្គូលោក Cavusoglu មានប្រសាសន៍ថា ទីក្រុងអង់ការ៉ា និងទីក្រុងវ៉ាស៊ីនតោននឹងសម្រេចចិត្តលើផែនការមួយដើម្បីធានាឲ្យសុវត្ថិភាពក្នុងក្រុង Manbij ក្នុងកិច្ចពិភាក្សានៅថ្ងៃទី១៩ ខែមីនា ប៉ុន្តែលោកបញ្ជាក់ថាកងកម្លាំងប្រទេសទូរគីនឹងអនុវត្តប្រតិបត្តិការយោធាប្រសិនបើកិច្ចការពារសុវត្ថិភាពមិនសម្រេច។ លោក Cavusoglu បន្តថាប្រទេសទួរគីមិនទាមទារអ្វីពីរដ្ឋាភិបាលស៊ីរីទាក់ទងនឹងតំបន់ Manbij នោះទេ ហើយលោកបន្ថែមថាក្រុងអង់ការ៉ានឹងគ្រប់គ្រងលើកម្លាំងចម្រុះសហរដ្ឋអាមេរិកក្នុងការត្រួតពិនិត្យអាវុធដែលយុទ្ធជន YPG ប្រគល់ឲ្យ។ ស្ថានការណ៍នេះបណ្តាលឱ្យទំនាក់ទំនងរវាងសម្ព័ន្ធ NATO មានភាពតានតឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here