ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៨
តុលាការអាឡឺម៉ង់សម្រេចឱ្យបុគ្គលិកម្នាក់ធ្វើការងារឡើងវិញនៅក្រុមហ៊ុន Volkswagen ដែលគាត់ត្រូវបានបណ្ដេញចេញដោយសង្ស័យពាក់ព័ន្ធនឹងអំពើភេរវកម្ម។ ក្រុមហ៊ុននេះបរាជ័យក្នុងការបង្ហាញថាគាត់មានការគំរាមកំហែងពិតប្រាកដ។ តុលាការការងារក្នុងតំបន់នៅរដ្ឋ Lower Saxony បានសម្រេចកាលពីថ្ងៃចន្ទថា “ការសង្ស័យបុគ្គលម្នាក់ជាចលនាក្រុមជីហាតព្រមទាំងការរឹបអូសរក្សាទុកនូវលិខិតឆ្លងដែនអន្ដរជាតិជាលទ្ធផលមកពីមិនបានផ្តល់ហេតុផលគ្រប់គ្រាន់សម្រាប់ការបញ្ឍប់បុគ្គលិកនោះទេ”។ បុគ្គលដែលនៅក្នុងភាពសង្ស័យគឺជាជនជាតិអាឡឺម៉ង់ម្នាក់ដែលកំណត់អត្តសញ្ញាណបានថាឈ្មោះ Samir B។ គាត់ធ្វើការជាអ្នកតម្លើងរថយន្តនៅរោងចក្រ Volkswagen នៅទីក្រុង Wolfsburg ដែលមានចំងាយប្រមាណជា៩០គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Hannover។ នៅខែធ្នូ ឆ្នាំ២០១៤ គាត់ត្រូវគេចាប់ខ្លួននៅអាកាសយានដ្ឋាន Hannover ខណៈដែលគាត់កំពុងព្យាយាមហោះហើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល។ ប៉ូលិសរកឃើញលុយជាង៩,០០០អឺរ៉ូ (១១,១៥៥ដុល្លារអាមេរិក) ជាសាច់ប្រាក់ និងយន្តហោះគ្មានមនុស្សបើកនៅក្នុងកាបូបរបស់គាត់។ គាត់ត្រូវគេសង្ស័យថាប៉ុនប៉ងធ្វើដំណើរទៅកាន់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ដើម្បីចូលរួមជាមួយរដ្ឋអ៊ីស្លាម (IS/ISIS)។ បន្ទាប់មកអាជ្ញាធរទីក្រុង Wolfsburg ក៏ដកហូតលិខិតឆ្លងដែនអន្តរជាតិរបស់គាត់។ លោក Samir B. ប៉ុនប៉ងប្តឹងឧទ្ធរណ៍ ប៉ុន្តែកាលពីឆ្នាំ២០១៦តុលាការអាឡឺម៉ង់សម្រេចការហាមឃាត់ការធ្វើដំណើរ។ តុលាការនិយាយថាបុរសរូបនេះជាសមាជិកក្រុមចលនារដ្ឋអ៊ីស្លាមនិយមក្នុងស្រុកមួយ និងមានទំនាក់ទំនងជាមួយ “មនុស្សជាច្រើនដែលចូលរួមជាមួយរដ្ឋអ៊ីស្លាម”។ បន្ទាប់ពីការសម្រេចរបស់តុលាការក្រុមហ៊ុន Volkswagen បានបណ្តេញកម្មករតម្លើងរថយន្តរូបនេះពីកាងារដោយអះអាងថាគាត់គំរាមកំហែងដល់ “សន្តិភាព និងសន្តិសុខ” របស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាការសម្រេចក៏ធ្វើភ្លាមៗទៅលើលោក Samir។ យោងតាមកាសែតអាឡឺម៉ង់ Bild បានឱ្យដឹងថាលោក Samir B មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកបដិវត្ត២នាក់ផ្សេងទៀតដែលក្រោយមកចាកចេញពីប្រទេសអាឡឺម៉ង់ទៅប្រទេសស៊ីរីជាកន្លែងដែលពួកគេចូលរួមជាមួយរដ្ឋអ៊ីស្លាម ប៉ុន្តែក្រោយមកត្រូវបានសម្លាប់។ គាត់ក៏មានទំនាក់ទំនងជាមួយអ្នកបង្ហាត់បង្រៀនចលនារដ្ឋអ៊ីស្លាម និងពួកជ្រុលនិយម២នាក់ទៀតដែលជាប់ពន្ធធនាគារនៅអាឡឺម៉ង់ បន្ទាប់ពីត្រលប់ពីតំបន់មជ្ឈឹមបូព៌ាវិញ។ មេធាវីរបស់ក្រុមហ៊ុន Volkswagen អះអាងថាបុរសនេះគំរាមកំហែងដល់មិត្តរួមការងាររបស់គាត់ហើយប្រាប់ថាពួកគេទាំងអស់នឹងត្រូវស្លាប់។ ពួកគេប្រាប់តុលាការថាពួកគេជឿជាក់ថាគាត់មានសក្តានុពលការវាយប្រហារភេរវកម្មនៅរោងចក្រនេះ៕
