ប៉ូលិសប្រឆាំងភេរវកម្មបន្តស៊ើបអង្កេតលើការស្លាប់ដ៏អាថ៌កំបាំងមួយ

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៨

ប៉ូលិសប្រឆាំងភេរវកម្មកំពុងតែដឹកនាំការស៊ើបអង្កេតទៅលើការស្លាប់ដ៏អាថ៌កំបាំងមួយរបស់បុរសម្នាក់នៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស។ គេជឿថាគាត់ជាពាណិជ្ជករជនជាតិរុស្ស៊ីឈ្មោះ Nikolai Glushkov ហើយគេបានអះអាងថាជាអ្នកនយោបាយជ្រកកោននៅក្នុងចក្រភពអង់គ្លេសបន្ទាប់ពីគាត់ត្រូវបានកាត់ទោសពីបទឆបោកនៅប្រទេសរុស្ស៊ី។ ក្រុមប៉ូលិសទីក្រុង Metropolitan បាននិយាយថាអង្គភាពឯកទេសរបស់ខ្លួនកំពុងពិនិត្យមើលករណីនេះដោយការប្រុងប្រយ័ត្នពីព្រោះគេជឿជាក់ថាមានរឿងនៅខាងក្រោយករណីមួយនេះ។ មិនមានភស្តុតាងទាក់ទងនឹងការស្លាប់នេះនៅទីក្រុង Salisbury នោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថាបុរសម្នាក់ ក្នុងវ័យ៦០ឆ្នាំត្រូវគេរកឃើញនៅក្នុងលំនៅដ្ឋានមួយនៅតំបន់ New Malden កាលពីយប់ថ្ងៃចន្ទ។ បុរសម្នាក់នេះត្រូវបានកំណត់អត្តសញ្ញាណ ប៉ុន្តែមិនមែនជាផ្លូវការនៅឡើយនោះទេ។ ទោះជាយ៉ាងណាក៏ដោយគេបានជូនដំណឹងដល់សាច់ញាតិរបស់ជនរងគ្រោះរួចរាល់ដែរ។

ការជ្រកកោននយោបាយ នៅក្នុងចក្រភពអង់គ្លេស

លោក Glushkov អាយុ៦៩ឆ្នាំជាអតីតអនុប្រធានអាកាសចររបស់រដ្ឋរុស្ស៊ី (Russian state airline Aeroflot)។ គាត់ជាប់ពន្ធនាគារក្នុងឆ្នាំ១៩៩៩ ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ពីមានការចោទប្រកាន់ថាលាងលុយកខ្វក់ និងក្លែងបន្លំ។ បន្ទាប់ពីគេអនុញ្ញាតឱ្យព្យួរទោសសម្រាប់ការលួចបន្លំ នៅក្នុងឆ្នាំ២០០៦លោកបានភៀសខ្លួនទៅកាន់ប្រទេសអង់គ្លេសដើម្បីស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយ និងបានក្លាយជាអ្នករិះគន់របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ផងដែរ។ លោក Glushkov មានចំណងមិត្ដភាពជិតស្និទ្ធជាមួយពាណិជ្ជករជាតិរុស្ស៊ីលោក Boris Berezovsky ដែលជាមិត្តរួមសុខរួមទុក្ខពេលមករស់នៅប្រទេសអង់គ្លេសក្នុងឆ្នាំ១៩៩៩ បន្ទាប់ពីការចុះចេញរបស់លោក Vladimir Putin ពីដំណែង។ លោក Berezovsky ត្រូវបានគេរកឃើញព្យួរកក្នុងបន្ទប់ទឹកនៅផ្ទះ Berkshire របស់គាត់ក្នុងឆ្នាំ២០១៣ ហើយការស៊ើបអង្កេតមួយបានកត់ត្រាសាលក្រមបើកចំហមួយផងដែរ។

វិភាគដោយអ្នកឆ្លើយឆ្លងព័ត៌មានសន្តិសុខរបស់ BBC លោក Gordon Corera

ប្រហែលជាគ្មានអ្វីគួរឱ្យសង្ស័យអំពីការស្លាប់របស់លោក Nikolai Glushkov នោះទេ ប៉ុន្តែបរិបទបច្ចុប្បន្ននេះវាមិនអាចទៅរួចទេសម្រាប់ប៉ូលិសធ្វើអ្វីផ្សេង និងសុំបទបញ្ជាប្រឆាំងភេរវកម្មដើម្បីដឹកនាំការស៊ើបអង្កេតនោះទេ។ កាលពីអតីតកាលមានការរិះគន់ចំពោះប៉ូលិសមិនទទួលយកការស្លាប់បែបនេះទេ។ ចំណែកឯនៅ Home Secretary បានសួរទៅកាន់ប៉ូលិស និងក្រុម Military Intelligence, Section 5 (MI5) ដើម្បីពិនិត្យឡើងវិញនូវការស្លាប់ដូចគ្នានេះដែរនៅប្រទេសរុស្ស៊ី និងការតភ្ជាប់រវាងរុស្ស៊ីជាមួយបុគ្គលនៅក្នុងចក្រភពអង់គ្លេសជាងមួយទសវត្សរ៍ចុងក្រោយនេះ។ មនុស្សម្នាក់ក្នុងចំណោមអ្នកដែលល្អអាចជាលោក Boris Berezovsky ដែលត្រូវបានគេរកឃើញស្លាប់នៅកាលពីឆ្នាំ២០១៣ និងជាអ្នកមានសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយនឹងលោក Glushkov ផងដែរ។ នេះគឺជាសញ្ញាមួយបង្ហាញថាតម្រុយក្នុងការស្លាប់ គេមើលឃើញកន្លងមកនោះត្រូវផ្លាស់ប្តូរ។ នោះគឺដោយសារតែការយល់ដឹងប្រទេសរុស្ស៊ីអាចនឹងមានសមត្ថភាពក្នុងការបានផ្លាស់ប្តូរ។ អាទិភាពកំពូលសម្រាប់ក្រុម MI5 និងប៉ូលិសនឹងមិនត្រូវគេមើលទៅលើករណីមុនៗទៀតនោះទេ ប៉ុន្តែជំនួសឱ្យការស៊ើបអង្កេតកំពុងបន្តនៅទីក្រុង Salisbury វិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here