ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៨
នៅថ្ងៃពុធក្រុមសកម្មយុទ្ធបូកូហារាំដោះលែងសិស្សស្រីជនជាតិនីហ្សេរីយ៉ាដែលពួកគេធ្លាប់ចាប់ជំរិតនេះបើយោងតាមប្រភពព័ត៌មានពីសាក្សី។ សិស្សមួយចំនួននិយាយថាមិត្តរួមថ្នាក់របស់ពួកគេចំនួន៥នាក់ស្លាប់នៅក្នុងពេលឃុំឃាំង ហើយសិស្សស្រីម្នាក់ទៀតនៅជាប់ឃុំឃាំងដោយសារតែនាងកាន់សាសនាគ្រឹស្តនេះបើយោងតាមសេចក្តីរាយការណ៍របស់ Reuters។ សាក្សីនិយាយថាពួកយុទ្ធជនអ៊ីស្លាមបើកឡានដឹកនិស្សិតត្រឡប់ចូលភាគឦសានទីក្រុង Dapchi តាមរថយន្តដឹកទំនិញនៅពេលព្រឹកព្រលឹមរួចក៏ដាក់សិស្សទាំងនោះចុះហើយក៏ចាកចេញទៅ។ ពួកគេបន្ថែមថាក្មេងស្រីប្រមាណជា១០០នាក់ក្នុងចំណោមក្មេងស្រី១១០នាក់ដែលគេចាប់ជំរិតនៅថ្ងៃទី១៩ខែកុម្ភៈ ត្រូវគេដោះលែងមកវិញថ្វីបើមុននោះរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍មួយលើកឡើងថាពួកគេកំពុងរៀបចំដោះលែងសិស្សស្រីចំនួន៧៦នាក់៕
