ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៨
នៅថ្ងៃពុធប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីលោក Valery Gerasimov បានសន្ទនាតាមទូរស័ព្ទជាមួយមេបញ្ជាការអាមេរិក និងជាឧត្តមសេនីយ៍មេបញ្ជាការកងទ័ពសម្ព័ន្ធណាតូលោក Curtis Scaparrotti។ មេបញ្ជាការទាំង២រូបផ្លាស់ប្តូរយោបល់ស្តីពីបញ្ហាបន្ទាន់នៃបញ្ហាសន្តិសុខអន្តរជាតិនេះបើយោងតាមប្រភពពីក្រសួងការពារជាតិរុស្ស៊ី។ លោក Valery Gerasimov យល់ព្រមជាមួយលោក Curtis Scaparrotti អំពីការរៀបចំកិច្ចប្រជុំរវាងប្រមុខដឹកនាំយោធាចំនួន២រូបនេះបើយោងតាមប្រភពសេចក្តីថ្លែងការណ៍។ ក្រសួងការបរទេសរុស្ស៊ីបន្ថែមថាការសន្ទនានេះធ្វើឡើងដោយគំនិតផ្តួចផ្តើមរបស់ភាគីណាតូ៕