ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៨
ប្រជាជនប្រមាណជា១៧០,០០០នាក់ភៀសខ្លួនបន្ទាប់ពីប្រទេសទួរគីដឹកនាំការវាយប្រហារលើពួកឃើដនៅអាហ្វ្រីនប្រទេសស៊ីរីនេះបើយោងតាមប្រភពព័ត៌មានពីអង្គការសហប្រជាជាតិ។ យោងតាមលោក Jens Laerke អ្នកនាំពាក្យមនុស្សធម៌អង្គការសហប្រជាជាតិបានឲ្យដឹងថាមនុស្សច្រើនជាង១៦៧,០០០នាក់ភៀសខ្លួនចេញពីស្រុកអាហ្វ្រីន។ លោកបន្ថែមថាប្រជាជនដែលភៀសខ្លួនទាំងនោះធ្វើដំណើរទៅក្បែរតំបន់ Tal Rifaat។ ជនស៊ីវិលប្រមាណជាពី៥០,០០០នាក់ទៅ ៧០,០០០នាក់កំពុងបន្តស្នាក់នៅក្នុងស្រុកអាហ្វ្រីន។ អង្គការសុខភាពពិភពលោកនិយាយថាពួកគេដាក់ពង្រាយមណ្ឌលសុខភាពចល័ត និងផ្គត់ផ្គង់ការថែរទាំសុខភាពនៅតំបន់ដែលទទួលជនភៀសខ្លួនទាំងនោះ៕
