ប្រភពព័ត៌មានពី RT ចេញផ្សាយ ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០១៨
សារព័ត៌មានរដ្ឋរាយការណ៍ថាយ៉ាងហោចណាស់មានមីស៊ីល៧គ្រាប់បាញ់ចេញពីប្រទេសយេម៉ែនទៅប្រទេសអារ៉ាប៊ីសាអូឌីតទោះបីជាមានការការពារដែនអាកាស និងប្រព័ន្ធរារាំងចាប់គ្រាប់មីស៊ីលក៏នៅមានមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសនៅក្នុងរដ្ឋធានី Riyadh។ ទីភ្នាក់ងារព័ត៌មានរដ្ឋ SPA ដកស្រង់សម្តីអ្នកនាំពាក្យក្រុមចម្រុះលោកវរសេនីយ៍ឯក Turki al-Malki ថាពលរដ្ឋអេហ្ស៊ីបម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសដោយសារ “ធ្លាក់កំទេចគ្រាប់” ចូលក្នុងលំនៅដ្ឋានរបស់ពួកគេនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ សាក្សីជាច្រើននាក់រួមទាំងអ្នកកាសែតរ៉យទ័ររាយការណ៍ថាបានឮសំឡេងខ្លាំងៗ និងពន្លឺភ្លឺខ្លាំងនៅលើមេឃមុនពេលពាក់កណ្តាលអាធ្រាតនៅរដ្ឋធានីអារ៉ាប៊ីសាអូឌីត។ ខ្សែវីដេអូមួយដែលមិនបានបញ្ចាក់នៅលើបណ្តាញបង្ហាញពីការផ្ទុះនៅកណ្តាលអាកាសនៃការរារាំងចាប់យកគ្រាប់មីស៊ីល៕
