មនុស្សច្រើនជាង១១៤,០០០នាក់ចាកចេញពីតំបន់ Ghouta ខាងកើតតាមច្រករបៀងមនុស្សធម៌

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០១៨

មនុស្សច្រើនជាង១១៤,០០០នាក់ចាកចេញពីតំបន់ Ghouta ភាគខាងកើតតាមច្រករបៀងមនុស្សធម៌គិតចាប់តាំងពីមានការប្រកាសបទឈប់បាញ នេះបើយោងតាមប្រភពព័ត៌មានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការបង្រួបបង្រួមនៅប្រទេសស៊ីរីលើកឡើងនៅថ្ងៃចន្ទ។ យោងតាមសេចក្តីថ្លែងការណ៍ TASS បានឲ្យដឹងថាក្រុមអ្នកជម្លៀសទាំងនោះឆ្លងកាត់ច្រករបៀងដោយមានជំនួយពីមជ្ឈមណ្ឌលរុស្ស៊ី។ យោធាបញ្ជាក់ឱ្យដឹងថាជនស៊ីវិលនៅតែបន្តចាកចេញពីតំបន់នេះតាមរយៈច្រករបៀងមនុស្សធម៌ដើម្បីទទួលជំនួយមនុស្សធម៌ និងជំនួយផ្នែកវេជ្ជសាស្ត្រ។ សេចក្តីថ្លែងការណ៍បន្ថែមថាការអនុម័តអាចឲ្យជនស៊ីវិលប្រមាណជា៤០០នាក់ចាកចេញពីតំបន់នោះជាបណ្តោះអាសន្នតាមច្រករបៀងមនុស្សធម៌ Al-Wafideen។ ការចាកចេញរបស់ពួកគេចាប់ផ្តើមនៅព្រឹកថ្ងៃច័ន្ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here