សហរដ្ឋអាមេរិកដឹកនាំក្រុមចម្រុះវាយប្រហារទីតាំងយោធាស៊ីរីនៅខេត្ត Deir ez-Zor

0

ប្រភពព័ត៌មានរបស់រដ្ឋ SANA ដកស្រង់ពីខាងយោធាថា សហរដ្ឋអាមេរិកដឹកនាំក្រុមចម្រុះ ទម្លាក់គ្រាប់បែកទៅលើទីតាំងយោធាស៊ីរីនៅតំបន់ Al Bukamal ខេត្ត Deir ez-Zor ភាគខាងកើតប្រទេសស៊ីរី។

បើយោងតាមប្រភពយោធាថា ការវាយប្រហារនេះចាញ់តម្រុងទីតាំងយោធា al-Harra ភាគអាគ្នេយ៍តំបន់ Al Bukamal។ ប្រភពបន្ថែមថាមានអ្នកស្លាប់ និងរងរបួសបន្ទាប់ពីការវាយប្រហារនេះ។

កងកម្លាំងរដ្ឋាភិបាលគាំទ្រក្នុងស្រុកប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហារនេះ “ប្រហែល” ជាត្រូវធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើកអាមេរិក។ ប្រភពដដែលនិយាយថា ការវាយប្រហារនេះចោទប្រកាន់សំដៅទៅលើក្រុមឧទ្ទាមអ៊ីរ៉ាក់រវាង Albu Kamal និងTanf ព្រមទាំងទីតាំងយោធាស៊ីរីផងដែរ។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក Adrian Rankine-Galloway ប្រាប់សារព័ត៌មាន Sputnik ថាមន្ទីរបញ្ចកោណបដិសេធមិនបានពាក់ព័ន្ធការវាយប្រហារនេះទេ។

នេះមិនមែនជាលើកទីមួយទេ ដែលរបាយការណ៏ព័ត៌មានពីការវាយប្រហារ របស់ក្រុមចម្រុះដឹកនាំដោយអាមេរិកលើទីតាំងយោធាស៊ីរី និងក្រុមគាំទ្រដាម៉ាសក្នុងខេត្ត Deir ez-Zor ជាទីតាំងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ធ្វើប្រតិបត្តិការគាំទ្រដោយបស្ចិមប្រទេស។

LEAVE A REPLY

Please enter your comment!
Please enter your name here