ក្រុមចម្រុះអារ៉ាប់វាយប្រហារលើក្រុម Houthis នៅព្រលានយន្តហោះ Hodeidah ដើម្បីឱ្យពួកគេដកខ្លួន

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨

ក្រុមចម្រុះប្រទេសអារ៉ាប់ទម្លាក់គ្រាប់បែកលើក្រុមប្រយុទ្ធ Houthi នៅព្រលានយន្តហោះប្រទេសយ៉េមែន តំបន់កំពង់ផែHodeidah នៅថ្ងៃចន្ទ។ មន្ត្រីជាន់ខ្ពស់មួយរូបនិយាយថា លោកសង្ឃឹមថាអ្នកជំនាញការទូតអង្គការសហប្រជាជាតិអាចរឹតបណ្តឹងចលនាអ៊ីរ៉ង់ក្នុងការការពារទីក្រុង និងសង្រ្គោះប្រជាជន។

មន្រ្តីអង្គការសហប្រជាជាតិព្រួយបារម្ភការប្រយុទ្ធគ្នារយៈពេលយូរនៅកំពង់ផែ Hodeidah ជាទីតាំងការពារការផ្គត់ផ្គង់ពីសមុទ្រក្រហមទៅកាន់រដ្ឋធានី Sanaa ហើយនឹងជួបវិបត្តិមនុស្សធម៌បន្ទាន់បំផុតរបស់ពិភពលោក។

សម្ព័ន្ធមិត្តអារ៉ាប់គាំទ្រដោយប្រទេសលោកខាងលិចធ្វើការវាយប្រហារលើកំពង់ផែ Hodeidah រយៈពេល ០៦ ថ្ងៃមកហើយ ដើម្បីកែប្រែស្ថានភាពសង្គ្រាមយូរអង្វែងរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ក្នុងតំបន់អស្ថេរភាពទូទាំងមជ្ឈឹមបូព៌ា។

កម្លាំងចម្រុះធ្វើអន្តរាគមន៏ក្នុងសង្គ្រាមប្រទេសយ៉េមែនឆ្នាំ២០១៥ បន្ទាប់ពីពួកឧទ្ទាម​ Houthi​ ដឹកនាំរដ្ឋាភិបាល​ទទួលស្គាល់ដោយអន្តរជាតិនិរទេសខ្លួន។ កងកម្លាំងសហព័ន្ធ​អារ៉ាប់រួមដឹកនាំការវាយលុកនៅ Hodeidah ដែលផ្តោតលើព្រលានយន្តហោះក្នុងទីក្រុងតំបន់សមុទ្រក្រហម។

អ្នករស់នៅក្នុងតំបន់និយាយនៅថ្ងៃចន្ទថា ឧទ្ធម្ភាគចក្រមួយបាញ់កាំភ្លើង​លើក្រុម Houthi និងក្រុមប្រយុទ្ធដ៏ទៃទៀតដែលឈរនៅលើដំបូលសាលារៀន និងផ្ទះក្នុងភូមិ Manzar ស្ថិតនៅជិតបរិវេណព្រលានយន្តហោះដែលក្រុម Houthi បិទផ្លូវទៅកាន់ព្រលានយន្តហោះ។ ទូរទស្សន៍ Houthis ‘al-Masira រាយការណ៍ពីការវាយប្រហារតាមអាកាសចំនួន០៦លើកនៅស្រុក Duraihmi ក្នុងបរិវេណកំពង់ផែ។ ការប្រយុទ្ធបណ្តាលឲ្យឱ្យជនស៊ីវិលរាប់សិបនាក់រងរបួស និងរារាំងអង្គការ​​ជំ​នួយ​​មិ​​នឱ្យទៅដល់តំបន់ Hodeidah។

LEAVE A REPLY

Please enter your comment!
Please enter your name here