ប្រភពព័ត៌មាន Reuters ចេញផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨
ហេតុការណ៍បាញ់ប្រហារមួយកើតឡើងក្នុងទិក្រុង Malmo ស្ថិតនៅភាគខាងត្បូងប្រទេសស៊ុយអែត។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃចន្ទ នេះបើយោងតាមការអះអាងរបស់ប៉ូលិស។ ការបាញ់ប្រហារនេះសម្លាប់មនុស្សចំនួន០១នាក់ និងចំនួន០៤នាក់ផ្សេងទៀតរងរបួស។
ក្រោយពេលកើតហេតុ មនុស្សទាំង០៥នាក់ ត្រូវគេបញ្ចូនទៅមន្ទីពេទ្យ។ ក្មេងជំទង់នាក់ស្លាប់មានអាយុ១៨ឆ្នាំ នេះបើយោងតាមការអះអាងពីអ្នកនាំពាក្យឲ្យប៉ូលិសលោក Stephan Soderholm។ ប៉ូលីសធ្វើការសាកសួរសាក្សី ក្រោយពីមានការបិទទីតាំងបាញ់ប្រហារ។ គ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងទេ ហើយប៉ូលិសនិយាយថា មិនមានសញ្ញាណាមួយបង្ហាញពីការជាប់ទាក់ទងទៅនឹងអំពើភេរវកម្មនោះទេ។
