ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨
បើយោងតាមប្រសាសន៍រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមកងជីវពលឃឺដ (YPG) នឹងចាកចេញពីទីក្រុង Manbij ភាគខាងជើងប្រទេសស៊ីរីនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
លោក Cavusoglu ធ្វើសេចក្តីអត្ថាធិប្បាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ឯកជន CNN Turk ថាផែនទីបង្ហាញផ្លូវសម្រាប់ដំណោះស្រាយក្នុងទីក្រុង Manbij ត្រូវសហរដ្ឋអាមេរិក និងប្រទេសទួរគីយល់ព្រមអនុវត្តយ៉ាងពេញលេញ។
នៅដើមខែនេះប្រទេសទួរគី និងសហរដ្ឋអាមេរិកយល់ព្រមលើកិច្ចព្រមព្រៀងមួយដែលកងជីវពលយឺដ (YPG) នឹងដកកម្លាំងរបស់ខ្លួនចេញពីទីក្រុង Manbij ហើយកងកម្លាំងទួរគី និងសហរដ្ឋអាមេរិកចូលទៅរក្សាសន្តិសុខស្ថិរភាពរួមគ្នានៅទីនោះ។
