ប្រទេសអ៊ីរ៉ង់នឹងប្រឈមមុខ “កំហឹងរបស់ពិភពលោក” ប្រសិនបើព្យាយាមបង្កើនកម្មវិធីអាវុធនុយក្លេអ៊ែរ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកលោក Mike Pompeo ព្រមានថា ប្រទេសអ៊ីរ៉ង់នឹងប្រឈមមុខ “កំហឹងរបស់ពិភពលោក” បើសិនជាព្យាយាមអនុវត្តកម្មវិធីអាវុធនុយក្លេអ៊ែរបន្តទៀត។ ទោះបីជាទីក្រុងវ៉ាស៊ីនតោនកំពុងឈរនៅដាច់ដោយឡែកក្នុងការសម្រេចចិត្តដកចេញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក៏ដោយ។

លោក Pompeo និយាយក្នុងបទសម្ភាស MSNBC ចាក់ផ្សាយនៅថ្ងៃសៅរ៍ថា “ខ្ញុំសង្ឃឹមថាពួកគេនឹងយល់ការផ្តើមការចងភ្ជាប់កម្មវិធីនុយក្លេអ៊ែរ ដែលផ្តល់ជាសម្ពាធដល់ពិភពលោកទាំងមូល”។

លោកបន្ថែមថា ប្រសិនបើពិភពលោកចាប់ផ្តើមធ្វើការគិតគូរចំពោះកម្មវិធីអាវុធមួយនេះ នោះពិភពលោកទាំងមូលនឹងមិនអាចទទួលយកបាន ហើយត្រូវបញ្ចប់ផ្លូវដែលខ្ញុំគិតថាមិនមែនជាផលប្រយោជន៍ល្អបំផុតរបស់អ៊ីរ៉ង់នោះទេ។ ទោះជាយ៉ាងណា លោកបន្ថយសម្លេងដោយនិយាយថា “សេចក្ដីខឹងក្រោធ មិនត្រូវប្រើជាជម្រើសយោធាទេ”។ គាត់សំដៅទៅលើការបំពានខាងក្រមសីលធម៌ និងអំណាចសេដ្ឋកិច្ចមកលើពិភពលោករបស់ប្រទេសអ៊ីរ៉ង់។

LEAVE A REPLY

Please enter your comment!
Please enter your name here