ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨
ហេតុការណ៍ផ្ទុះមួយកើតឡើងក្នុងទីក្រុងភាគខាងលិចប្រទេសអាឡឺម៉ង់។ ការផ្ទុះនេះបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៥នាក់រងរបួស។ ប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញរូបភាពពីផ្សែង និងគំនរកម្ទេចថ្ម។
ហេតុការណ៍នេះកើតឡើងក្នុងទីក្រុង Wuppertal ភាគខាងជើង Rhine-Westphalia មុនពេលថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ប៉ូលិសនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកពន្លត់អគ្គីភ័យទៅដល់កន្លែងកើតហេតុដើម្បីស្វែងរកអាគារនេះ ហើយអគារទាំងនេះរងការបំផ្លាញស្ទើរតែទាំងស្រុង។
អ្នកពន្លត់អគ្គីភ័យមានបញ្ហាលំបាកក្នុងការប្រយុទ្ធជាមួយអណ្តាតភ្លើងខណៈពេលដែលផ្នែកខ្លះនៃអគារដួល រលំ។ យោងតាមការប៉ាន់ស្មានរបស់ប៉ូលិសនៅព្រឹកថ្ងៃអាទិត្យបង្ហាញថាមានមនុស្ស២៥នាក់រងរបួស និងមនុស្ស ០៤នាក់ទៀតរងរបួសធ្ងន់។ ប៉ូលិសនិយាយថា មិនមានព័ត៌មាន ណាមួយចេញផ្សាយអំពីមូលហេតុនៃការផ្ទុះនោះទេ ហើយប៉ូលិសដំណើរការស៊ើបអង្កេតករណីនេះ។