សហរដ្ឋអាមេរិកប្រាប់ក្រុមឧទ្ទាមកុំពឹងផ្អែកជំនួយខណៈកងទ័ពស៊ីរីកាន់កាប់ភាគនិរតីរបស់ប្រទេស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨

យោធាអាមេរិកព្រមានក្រុមឧទ្ទាមក្នុងប្រទេសស៊ីរីថា អាមេរិកនឹងមិនជួយពួកគេក្នុងការ​ទប់ស្កាត់ការវាយលុកទ្រង់ទ្រាយធំរបស់កងទ័ពស៊ីរីដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស នៅភាគនិរតីនៃប្រទេសនោះទេ។ ក្នុងលិខិតមួយផ្ញើទៅមេបញ្ជាការកងទ័ពស៊ីរី (FSA) ក្រុង​វ៉ាស៊ីនតោនសរសេរថា ពួកគេមិនគួរផ្អែកលើការសម្រេចចិត្តការ រំពឹងទុកនៃការអន្តរាគមន៍យោធាអាមេរិកនោះទេ។

ភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍នៅថ្ងៃអាទិត្យថា ការអំពាវនាវឱ្យឧទ្ទាមធ្វើការសម្រេចចិត្តដោយខ្លួនឯងក្នុងការឆ្លើយតប​ចំពោះកងកម្លាំងស៊ីរីដែលកំពុងប្រយុទ្ធទៅមុខយ៉ាងឆាប់រហ័ស និងបន្តការវាយលុកដើម្បីដណ្ដើមកាន់កាប់ទឹកដីនៅតាមបណ្តោយព្រំដែនជាមួយប្រទេសហ្ស៊កដានី និងតំបន់Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។

​គេមានការ​ព្រួយបារម្ភកងទ័ពស៊ីរីថ្មីអាចអូសទាញកងទ័ពអាមេរិកជាពិសេសកងទ័ពក្នុងមូលដ្ឋានយោធាស្ថិតនៅតាមបណ្តោយព្រំដែនហ្ស៊កដានីដើម្បីចូលទៅប្រយុទ្ធជាមួយកងកម្លាំងស៊ីរី។ ភាពតានតឹងផ្ទុះឡើងចំពេលប្រទេសស៊ីរ៉ីមានការវាយប្រហាររបស់ក្រុមចម្រុះដឹកនាំដោយអាមេរិក​លើ​យោធា​របស់ខ្លួន។

យ៉ាងហោចណាស់មនុស្ស០៨នាក់ស្លាប់ ដោយការវាយប្រហារតាមអាកាសពីក្រុមចម្រុះក្នុងខេត្ត Deir ez-Zor នៅថ្ងៃព្រហស្បតិ៍ ហើយនៅថ្ងៃដដែលនោះកងយោធាសហរដ្ឋអាមេរិកអះអាងថា មូលដ្ឋានអាល់តាន់រងការ វាយប្រហារពីកងកម្លាំងសត្រូវដែលមិនស្គាល់មុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here