មេដឹកនាំកំពូលរុស្ស៊ីនិយាយពីស្ថានភាពថ្មីៗក្នុងតំបន់គ្មានជម្លោះភាគខាងត្បូងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី Tass ចេញផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨

មជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការសង្រ្គោះក្រុមប្រឆាំងក្នុងប្រទេសស៊ីរីនិយាយនៅថ្ងៃចន្ទថា ក្រុមភេរវជនវាយប្រហារតំបន់ទីតាំងភាគខាងត្បូងប្រទេសស៊ីរី ដែលផ្នែកមួយរបស់កងទ័ពរដ្ឋាភិបាល ប៉ុន្តែការវាយលុកត្រូវបង្ក្រាប។

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ តំបន់គ្មានជម្លោះពួកសកម្មប្រយុទភាគខាងត្បូង នៃក្រុម Jabhat al-Nusra (ក្រុមភេរវជនដែលស្ថិតក្រៅច្បាប់ក្នុងប្រទេសរុស្ស៊ី) វាយប្រហារតំបន់មានទីតាំង ដែលជាតំបន់ស្ម័គ្រចិត្តផ្ទេរទៅឱ្យរដ្ឋាភិបាលស្របច្បាប់។ កម្លាំងរដ្ឋាភិបាលមានការចូលរួមជាមួយកងទ័ពសេរីស៊ីរី (FSA)ធ្វើការវាយប្រហារបណ្តេញក្រុមភេរវករដោយមានការគាំទ្រពីកងកម្លាំងអាកាសរុស្ស៊ី។

ក្នុងអំឡុងពេលវាយប្រហារ សមាជិកក្រុមភេរវករ ៧០នាក់ត្រូវសម្លាប់។ ក្រុមភេរវករបាត់បង់រថយន្តចម្បាំង ០៣ គ្រឿង និងរថយន្តទឹកជញ្ជូនចំនួន១៤គ្រឿងជាមួយកាំភ្លើងយន្តធុនធ្ងន់។ មជ្ឈមណ្ឌលនិយាយថា ពុំមានអ្នកស្លាប់ និងរងរបួសក្នុងចំណោមកងទ័ពអារ៉ាប់ស៊ីរីទេ។

ក្រុមភេរវករវាយប្រហារតំបន់ទីតាំងស្ថិតនៅភាគខាងត្បូងតំបន់គ្មានជម្លោះ ជាតំបន់ស្ម័គ្រចិត្តជាមួយកងទ័ពរដ្ឋាភិបាល។ យោងតាមប្រភពដដែលបញ្ជាក់ឲ្យដឹងថា ទីតាំងចំនួន១២កន្លែង ស្ថិតនៅភាគខាងត្បូងតំបន់ជម្លោះប្រែទៅជាតំបន់រដ្ឋាភិបាលស៊ីរីដោយស្របច្បាប់។ តំបន់ទាំងនោះមាន Al Tubba, Khabab, Khirbat Al Msap, Jerfi, Asem, Sheikh Gharbiya, Sheikh Sharki, Al Shumariya, Hirbat az Zababir, Deir-Dama, Al Shiyakh និង Jadal ។ នៅថ្ងៃចន្ទកងយោធារុស្ស៊ីនឹងធានាសុវត្ថិភាពឲ្យក្បួនមនុស្សធម៌អង្គការសហប្រជាជាតិចំនួនបីចូលទៅក្នុងតំបន់គ្មានជម្លោះក្នុងប្រទេសស៊ីរី។

LEAVE A REPLY

Please enter your comment!
Please enter your name here