មីស៊ីលអ៊ីស្រាអែលចំនួន២គ្រាប់វាយប្រហារព្រលានយន្តហោះទីក្រុងដាម៉ាស់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨

យោងតាមភ្នាក់ងារព័ត៌មានស៊ីរីអារ៉ាប់និយាយថា កាំជ្រួចមីស៊ីលពីរគ្រាប់បាញ់ចូលព្រលានយន្តហោះអន្តរជាតិក្រុងដាម៉ាស់។ មិនទាន់មានប្រភពច្បាស់ការណ៍ភ្លាមៗថាតើមីស៊ីលត្រូវស្ទាក់ចាប់ ឬវាយប្រហារចំគោលដៅ អំពីការខូចខាត ឬការរងគ្រោះណាមួយឡើយ ក្រៅពីការស្តីបន្ទោសទៅលើប្រទេសអ៊ីស្រាអែល។ នេះបើតាមការផ្តល់ព័ត៌មានមិនទាន់លម្អិតបន្ថែមទៀតពីទូរទស្សន៍រដ្ឋស៊ីរីអំពីការវាយប្រហារកើតឡើងកាលពីយប់ថ្ងៃច័ន្ទ។

ទីក្រុងដាម៉ាស់ចោទប្រកាន់អ៊ីស្រាអែលម្តងហើយម្តងទៀតពីការជួយដល់ក្រុមភេរវករ និងលើកតម្កើនសីលធម៌របស់ពួកគេរាល់ពេលដែលវាយប្រហារលើមូលដ្ឋានកងកម្លាំងរដ្ឋាភិបាលស៊ីរី។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលកម្រសារភាពប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសស៊ីរី រក្សាសិទ្ធការពារខ្លួនក្នុងការធ្វើអន្តរាគមន៍នៅពេលចាំបាច់ ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់អ៊ីរ៉ង់ និងការផ្ទេរអាវុធឱ្យទៅក្រុម Hezbollah របស់លីបង់។

នៅថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអែលបាញ់មីស៊ីលផលិតនៅសហរដ្ឋអាមេរិកដោយយន្តហោះគ្មានមនុស្សបើកមួយដែលមានចោទប្រកាន់នៅព្រំដែនអ៊ីស្រាអែលពីប្រទេសស៊ីរី។ អ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែកទៅលើហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងប្រទេសស៊ីរីក្នុងរយៈពេលពីរខែចុងក្រោយនេះ ដោយអះអាងថាវត្តមានអ៊ីរ៉ង់នៅក្នុងសាធារណរដ្ឋអារ៉ាប់បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ខ្លួន។ កាលពីខែមេសា យន្តហោះចម្បាំងអ៊ីស្រាអែល F-15 ត្រូវរាយការណ៍ថាវាយប្រហាគោលដៅលើមូលដ្ឋានអាកាស T-4 របស់ស៊ីរីនៅក្នុងខេត្តHoms​ហើយកាលពីខែមុនទ័ពអាកាសអ៊ីស្រាអែល (IAF) បាញ់មីស៊ីលទៅគោលដៅអ៊ីរ៉ង់នៅក្បែរទីក្រុងដាម៉ាស់។

ខណៈពេលដែលក្រុម (IDF) មិនធ្វើអត្ថាធិប្បាយលើរាល់ការចូលរួមនៅលើតំបន់ប្រទេសជិតខាងរបស់ខ្លួនដែលទទួលស្គាល់ពីមុនដោយប្រទេសអ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី នោះមានកន្លែងផ្ទុកអាវុធកន្លែងដឹកជញ្ជូន និងមជ្ឈមណ្ឌលចារកម្មដែលទីក្រុង Tel Aviv ជឿថាត្រូវប្រើប្រាស់ដោយ អ៊ីរ៉ង់និងក្រុមសម្ព័ន្ធមិត្ត Hezbollah របស់ខ្លួននៅលើទឹកដី។

LEAVE A REPLY

Please enter your comment!
Please enter your name here