ជនស៊ីវិលអ៊ីរ៉ាក់ម្នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកនៅរដ្ឋធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨

ប្រភពពីសន្តិសុខមួយនិយាយថា ពលរដ្ឋអ៊ីរ៉ាក់ម្នាក់រងរបួសកាលពីថ្ងៃអាទិត្យនេះនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅរដ្ឋធានីបាដាដ។ ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Alghad និយាយថា គ្រាប់បែកមួយដែលដាក់នៅជិតផ្សារពាណិជ្ជកម្មក្នុងស្រុ​ក al-Taji ស្ថិតនៅភាគខាងជើងរដ្ឋធានីបាដាដបណ្តាលឲ្យជនស៊ីវិលម្នាក់រងរបួស។

យោងតាមប្រភពបានឲ្យដឹងថាអ្នករបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ កម្លាំង​សន្តិសុខប្រញាប់ទៅកាន់កន្លែងកើតហេតុ និងបើកការស៊ើបអង្កេតទៅលើការវាយប្រហារនេះ។ រហូតមកដល់ពេលនេះគ្មានក្រុមណាអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ ប៉ុន្តែក្នុងករណីភាគច្រើនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមទទួលខុសត្រូវចំពោះការវាយប្រហារដែលផ្ដោតលើតំបន់ដែលមានមនុស្សច្រើនកុះករ រួមមានតាមផ្សារ ហាងកាហ្វេ និងវិហារអ៊ីស្លាមនៅទូទាំងប្រទេសអ៊ីរ៉ាក់។

គួរបញ្ជាក់ថាអំពើហិង្សាកើនឡើងបន្ថែមទៀតនៅក្នុងប្រទេសដែលពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រកាសរដ្ឋនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីនៅកាលពីឆ្នាំ២០១៤មក។ បើយោងតាមអង្គការសហប្រជាជាតិក្នុងកិច្ចការសម្របសម្រួលការងារមនុស្សធម៌និយាយថា ការកើនឡើងអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាលឲ្យមនុស្សជាង៣លាននាក់ផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយបន្សល់ទុកមនុស្សជាង១១លាននាក់ ត្រូវការជំនួយមនុស្សធម៌។

គួររំលឹកផងដែរថាប្រទេសអ៊ីរ៉ាក់ប្រកាសពីការដួលរលំនៃឥទ្ធិពលពួករដ្ឋអ៊ីស្លាមកាលពីដើមខែវិច្ឆិកាកន្លងមក ជាមួយនឹងការដណ្ដើមយកទីក្រុង Rawa ស្ថិតនៅតាមព្រំដែនភាគខាងលិចរបស់ខេត្ត Anbar ជាមួយនឹងប្រទេសស៊ីរី ដែលជាមូលដ្ឋានចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here