បុរសចំនួន៤នាក់ត្រូវចាប់ខ្លួនបន្ទាប់មានករណីស្លាប់នៅក្នុងផ្ទះល្វែងមួយ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨

ដំបូងមនុស្ស២នាក់ត្រូវចាប់ខ្លួនសង្ស័យអំពើឃាតកម្ម បន្ទាប់ពីបុរសម្នាក់ត្រូវរកឃើញស្លាប់នៅឯផ្ទះមួយក្នុងទីក្រុង Warwickshire ។ បុរសមានអាយុ ៣០ឆ្នាំរូបនេះ ត្រូវរកឃើញមានស្នាមរបួសជាច្រើនកន្លែង ហើយស្លាប់នៅខាងក្នុងផ្ទះមួយកន្លែង នៅក្នុងតំបន់ Croft Pool ទីក្រុង Bedworth កាលពីព្រឹកថ្ងៃសៅរ៍។

ប៉ូលិសប្រចាំទីក្រុង Warwickshire និយាយថា មនុស្សចំនួន៤នាក់ មកពីទីក្រុង Bedworth ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងការស្លាប់ចោទប្រកាន់ថាជាអំពីឃាតកម្ម។ ជនរងគ្រោះ មិនទាន់ត្រូវកំណត់អត្តសញ្ញាណបាននៅឡើយទេ។ បុរសអាយុ៣៧ឆ្នាំម្នាក់ និង២៧ឆ្នាំ ត្រូវចាប់ខ្លួនពីបទសង្ស័យឃាតកម្ម។

ហើយមានបុរសអាយុ៣៩ឆ្នាំម្នាក់ទៀតត្រូវចាប់ខ្លួន ដោយសង្ស័យថាផ្សំគំនិតជាមួយជនល្មើស និងរក្សាទុកសម្ភារៈដែលលួច និងមានបុរសអាយុ៤០ឆ្នាំម្នាក់ទៀតត្រូវចាប់ខ្លួនសង្ស័យផ្សំគំនិតដូចគ្នា។ លោក Det Insp Neil Reader និយាយថា “មន្រ្តីនឹងនៅតែបន្តការស៊ើបអង្កេតកំពុងបន្ត ហើយការបង្កើនល្បាតនៅតំបន់នេះ ដើម្បីផ្តល់ការធានាដល់សហគមន៍មូលដ្ឋាន”។

“យើងកំពុងស្វែងរកការស៊ើបអង្កេតមួយចំនួន ហើយជាផ្នែកមួយនៃការស៊ើបអង្កេតយើងនឹងសួរនរណាម្នាក់ ដែលបានឃើញសកម្មភាពគួរឱ្យសង្ស័យណាមួយ នៅក្នុងតំបន់នេះ ឬអ្នកដែលអាចមានព័ត៌មាន អាចជួយក្នុងការសាកសួរ ដើម្បីស្វែងការពិត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here