ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៨
រថយន្តមួយគ្រឿង និងទីតាំងប៉ុស្តិ៍សង្កេតការចំនួន២កន្លែងរបស់ក្រុមហាម៉ាស់ត្រូវបំផ្លាញដោយកងកម្លាំងការពារអ៊ីស្រាអែល ខណៈដែលប្រព័ន្ធការពារមីស៊ីល Iron Dome ស្ទាក់ចាប់គ្រាប់កាំជ្រួចយ៉ាងហោចណាស់ចំនួន៣គ្រាប់ដែលបាញ់ទៅលើអ៊ីស្រាអែលពីតំបន់កាហ្សា។
គ្រាប់កាំជ្រួចមួយត្រូវបាញ់ឆ្ពោះទៅតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែលបន្ទាប់ពីក្រុម (IAF) និងក្រុម (IDF) បាញ់ផ្លោងគោលដៅទៅក្រុមសកម្មប្រយុទ្ធនៅក្នុងបរិវេណតំបន់នេះ។ ការវាយប្រហារគោដៅបំផ្លាញរថយន្តជាកម្មសិទ្ធក្រុមហាម៉ាស់ ហើយក្រុម (IDF) វាយប្រហារទីតាំងប៉ុស្តិ៍សង្កេតការក្រុមហាម៉ាស់ចំនួន២កន្លែង។
ក្រុម (IDF) និយាយថា “អង្គការភេរវកម្មហាម៉ាស់នឹងទទួលផលសម្រាប់ការជួយសម្រួលដល់ក្រុមភេរវកម្ម និងបង្ករអស្ថិរភាព”។ ក្រុម (IDF) និយាយកាលពីយប់ថ្ងៃអង្គារ សម្លេងស៊ីរ៉ែនស្រែកនៅក្នុងតំបន់ភូមិភាគ Hof Ashkelon, Sha’ar HaNegev និង Eshko នៅពេលគ្រាប់កាំជ្រួចចំនួន៩បាញ់ចេញពីតំបន់កាហ្សា។ គ្រាប់ទីមួយបាញ់ផ្លោងត្រូវស្ទាក់ចាប់បានដោយប្រព័ន្ធការពារដែនអាកាស Iron Dome របស់ក្រុម (IDF)។ ក្រោយមកទៀតអ៊ីស្រាអែលរកឃើញគ្រាប់ចំនួន៣បន្ថែមទៀតដែលមាន២ត្រូវរារាំងដោយប្រព័ន្ធដែនការពារអាកាស។ មិនមានរបាយការណ៍ពីការរងរបួស ឬការខូចខាតពីគ្រាប់ចំនួន៨ផ្សេងទៀតដែលជាទូទៅប៉ះទង្គិចកន្លែងគ្មានមនុស្សរស់នៅ។
