ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨
រដ្ឋាភិបាលប្រទេសអូស្ត្រាលីនឹងចំណាយប្រាក់ជាង៥ពាន់លានដុល្លារលើការទិញយន្តហោះស៊ើបការណ៍គ្មានមនុស្សបើកដើម្បីបង្កើនសន្តិសុខដែនសមុទ្ររបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យទីក្រុងកង់បេរ៉ា ចំណាយថវិការលើសពីតម្លៃដែលបានគ្រោងទុក។
ការវិនិយោគលើវិស័យយោធារាប់ពាន់លានដុល្លារត្រូវប្រកាសកាលពីថ្ងៃអង្គារដោយរដ្ឋាភិបាលសន្យានឹងទិញយន្តហោះ MQ-4C Triton ចំនួន៦គ្រឿងពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ កម្មវិធីនេះនឹងធ្វើឱ្យប្រទេសអូស្រ្តាលីចំណាយទឹកប្រាក់ចំនួន៥.១ពាន់លានដុល្លារ ស្មើនឹង(៦.៩ពាន់លានដុល្លារអូស្រ្តាលី) ដែលរួមមានការទិញយន្តហោះគ្មានមនុស្សបើក និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។
យន្តហោះ Northrop Grumman MQ-4C Triton មានការហោះហើរដូចនឹងយន្តហោះប៊ូអ៊ីង 737 ហើយអាចហោះហើរបានជាង៣០ម៉ោងក្នុងមួយលើក ដោយមានរយៈចម្ងាយជិត៣លានម៉ាយការ៉េលើសមុទ្រ។
យន្តហោះដំបូងនេះដាក់ដំណើរការរយៈពេល៥ឆ្នាំ ខណៈយន្តហោះចម្បាំង៦គ្រឿងទៀតនឹងដាក់ដំណើរការនៅចុងឆ្នាំ២០២៥។ យន្តហោះ Tritons នឹងចូលរួមជាមួយយន្តហោះ P-8A Poseidon ដែលមានស្រាប់របស់កងកម្លាំងអាកាសអូស្ត្រាលី ក្នុងការអនុវត្ត កាស៊ើបការណ៍ និងការឃ្លាំមើល “។