ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨
ក្រុមបាតុករប៉ាឡេស្ទីនបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អ៊ីស្រាអែល ចំពេលមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរអំឡុងមហាបាតុកម្មរយៈពេលមួយសប្តាហ៍ចុងក្រោយបង្អស់ដែលក្រុម (IDF) សម្លាប់មនុស្ស២នាក់ និងរងរបួសជាង៣០០នាក់នៅតាមបណ្តោយព្រំដែន។
កាសែតអ៊ីស្រាអែល Times រាយការណ៍ថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់នៅព្រំដែនអ៊ីស្រាអែល-កាហ្សាកាលពីថ្ងៃសុក្រ ធ្វើការវាយប្រហារចុងក្រោយជាមួយកងទ័ពការពារអ៊ីស្រាអែល (IDF)។ កងកំលាំងអ៊ីស្រាអែលបាញ់គ្រាប់កាំភ្លើង ហើយក្រុមបាតុករចោលដុំថ្ម ដបសាំងនិងដុតបំផ្លាញទីតាំងនៅតាមព្រំដែនដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះចំនួន១៥កន្លែងនៅក្នុងប្រទេសអ៊ីស្រាអែល។
ក្រុមអ្នកតវ៉ាក៏បានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អ៊ីស្រាអែលដែលកំពុងព្យាយាមបង្ហាញទីតាំង និងចាប់យកសកម្មភាពរបស់ពួកគេ។ មានវីដេអូដែលមិនទាន់ត្រូវបញ្ជាក់បង្ហាញថា UAV ត្រូវទម្លាក់ចោលចុះក្រោម។ ពេលមុននេះ កងកម្លាំងអ៊ីស្រាអែលប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទម្លាក់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករប៉ាឡេស្ទីននៅព្រំដែន។
ក្រុម (IDF) បញ្ជាក់ពីការបាត់បង់យន្តហោះគ្មានមនុស្សបើករបស់ខ្លួនដោយកត់សម្គាល់ថា “គ្មានការភ័យខ្លាចចំពោះការលេចធ្លាយព័ត៌មានទេ”។ ទន្ទឹមនឹងនេះក្រុម (IDF) បន្តប្រយុទ្ធប្រឆាំងនឹង “កុបកម្មហិង្សាខ្លាំង” ដំណោះស្រាយជាមួយជនជាតិប៉ាឡេស្ទីនដោយ “វាយបំបែកកុបកម្ម” រួមទាំងការបាញ់កាំភ្លើង។
