ចៅក្រមបរាជ័យក្នុងការសម្រេចសាលក្រមជំនុំជំរះរឿងភេរវកម្មមួយ នៅបរមរាជវាំង Buckingham

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨

តុលាការលប់ចោលការកាត់ទោសអ្នកបើកបរម្នាក់ក្រុមហ៊ុន Uber ចោទប្រកាន់ពីបទរៀបចំផែនការវាយប្រហារដោយមានដាវចូលក្នុងបរមរាជវាំង Buckingham។

លោក Mohiussunnath Chowdhury មានអាយុ២៧ឆ្នាំ មកពីទីក្រុង Luton បដិសេធការរៀបចំអំពើភេរវកម្មដោយអះអាងថា គាត់ចង់សម្លាប់ខ្លួនតែប៉ុណ្ណោះ។ លោក Chowdhury បើកឡានទៅកាន់ព្រះបរមរាជវាំង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំមុន ជាមួយនឹងដាវសាមូរ៉ៃ ដែលតុលាការ Old Bailey បានឮពីមុនមក។

ចៅក្រមបានលើកលែងការចោទប្រកាន់ កាលពីថ្ងៃសុក្របន្ទាប់ពីការពិភាក្សាអស់រយៈពេលជិត ១៩ម៉ោង។ព្រះរាជអាជ្ញា Tim Cray និយាយថា គាត់នឹងស្វែងរកការកាត់ក្តីឡើងវិញផងដែរ។ សវនាការកាលពីលើកមុនបានដឹងថា មានមន្រ្តីប៉ូលិស២នាក់រងរបួសដៃ ខណៈដែលព្យាយាមដកយកដាវពីជនជាប់ចោទនៅខាងក្រៅព្រះបរមរាជវាំង។

លោក Chowdhury ស្ថិតនៅផ្លូវ Kirkwood ប្រាប់តុលាការ Old Bailey ថាលោកមានការខកចិត្តចំពោះតួនាទីរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការសង្គ្រាមនៅអារ៉ាប៊ីសាអ៊ូឌីត និងការសម្លាប់មនុស្សស្លូតត្រង់ នៅក្នុងប្រទេសយេម៉ែន។

LEAVE A REPLY

Please enter your comment!
Please enter your name here