ប្រភពព័ត៌មាន RT ចេញផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨
ការបាញ់គ្រាប់កាំភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែកដោយទាហានអ៊ីស្រាអែលមិនបានបញ្ឈប់ការតាំងចិត្តរបស់សកម្មជនប៉ាឡេស្ទីនពាក់កណ្តាលរាប់រយទៀត ពីការសម្តែងរបាំប្រជាប្រិយអារ៉ាប់ចំពោះការតវ៉ាមហាបាតុកម្ម ដោយជាថ្មីម្តងទៀតបណ្តាលឲ្យមានមនុស្សស្លាប់។
ក្រោយពីសម្រាកពីការធ្វើបាតុកម្ម នៅតាមព្រំដែនអ៊ីស្រាអែល ក្រុុមយុវជនប៉ាឡេស្ទីនមួយចំនួនចាប់ផ្តើមធ្វើបាតុកម្មឡើងវិញនៅថ្ងៃសុក្រដោយសម្តែងក្បាច់រាំ Dabke យ៉ាងល្អឥតខ្ចោះនៅឯបាតុកម្មប្រចាំសប្តាហ៍ទី១៤ ។
ពួកគេមានខ្សែរពួរក្នុងដៃ ដែលជាទូរទៅពួកគេប្រើវាដើម្បីរារាំងការបាញ់គ្រាប់កាំភ្លើងពីកងទ័ព (IDF) នៅពេលធ្វើបាតុកម្ម ហើយក្នុងនោះក៏មានស្រ្តីវ័យក្មេងម្នាក់ចូលរួមតស៊ូបង្ហាញវប្បធម៌ ប្រឆាំងនឹងការត្រួួតត្រា។ក្រុុមយុវជនវ័យក្មេងមានពាក់កន្សែង Keffiyeh ដែលបំផុសគំនិតដោយមេដឹកនាំប៉ាឡេស្ទីន Yasser Arafat។
វីដេអូរបង្ហាញពីសកម្មជនភាពសម្តែងអមដោយទស្សនីយភាពជាមួយផ្ទាំងពពកខ្មៅដ៏ធំផ្ទៃខាងក្រោយ។ របាំ Dabke ជាធម្មតាគេសម្តែងសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ ឬឱកាសរីករាយផ្សេងទៀត មិនបានធ្វើឲ្យតវ៉ានៅថ្ងៃសុក្រមានភាពរីករាយនោះទេ។
ជនជាតិប៉ាឡេស្ទីនចំនួន០២នាក់ រួមទាំងក្មេង ប្រុុសអាយុ១៤ឆ្នាំម្នាក់ ត្រូវកម្លាំងអ៊ីស្រាអែលបាញ់ចំក្បាលក្នុងអំឡុងការប៉ះទង្គិចគ្នាប្រចាំសប្តាហ៍ទី១៤ នៅព្រំដែនអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះបើយោងតាមព័ត៌មាន Maan បន្ថែមថា អ្នករងរបួសច្រើនជាង៤០០នាក់។
