ក្រុមសម្ព័ន្ធអាល់កៃដាអះអាងវាយប្រហារលើកងទ័ពបារាំងក្នុងប្រទេសម៉ាលី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០២​ ខែកក្កដា ឆ្នាំ២០១៨

ក្រុមឃ្លាំមើលសហរដ្ឋអាមេរិក (SITE) និយាយនៅថ្ងៃចន្ទថា ​ក្រុមអ៊ីស្លាមដែលមានទំនាក់​ទំនង​ជាមួយក្រុម​អាល់កៃដាក្នុងប្រទេសម៉ាលី​ ទទួលខុសត្រូវចំពោះការវាយប្រហារ​លើកងទ័ព​បារាំងនៅភាគខាងជើងក្រុង Gao។ជនស៊ីវិលចំនួន០៤នាក់ស្លាប់ និងទាហាន​បារាំងចំនួន០៤នាក់ រងរបួសនៅក្នុងការវាយឆ្មក់នៅថ្ងៃអាទិត្យ។

ប្រភពបន្ថែម​ថាការវាយ​ប្រហារគឺ​ជា​​សារ​​មួយទៅកាន់ប្រធានាធិបតីបារាំងលោក Emmanuel Macron ចំពេលដំណើរ​ទស្សនកិច្ចរបស់លោកទៅកាន់ប្រទេស Mauritania នៅថ្ងៃចន្ទ។

លោក Macron​ មានប្រសាសន៍ថា នៅពេលលោកទៅដល់ទីក្រុង Nouakchott ប្រទេស ​Mauritania នៅថ្ងៃ​ចន្ទ ទាហានបារាំងជាច្រើននាក់ដែលរងរបួស​ក្នុងក្រុង Gao ត្រូវគេ​​បញ្ជូនទៅ​ប្រទេសបារាំង។ លោកបន្តថា លោកនឹងជួបប្រជុំគ្នាជាមួយសហភាព​អាហ្វ្រិករួមមាន ប្រធានាធិបតីMali, Niger, Burkina Faso, Chad និងMauritania ដែលជា​សមាជិក G5 Sahel បង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម។

ប្រទេសមហាអំណាចលោកខាងលិចរួមមានប្រទេសបារាំង និងសហរដ្ឋអាមេរិកផ្តល់មូលនិធិដល់សមាជិកG5 ដើម្បីដោះស្រាយបញ្ហាលើពួកជីហាដ។ ប៉ុន្តែកម្លាំងប្រតិបត្តិកាមានការ​យឺតយ៉ាវ ដោយមានការពន្យារពេលក្នុងការចំណាយ​ និងខ្វះការសំរបសំរួល​ពីប្រទេស​ទាំង៥។

អំពើហឹង្សាធ្វើឡើងដោយសកម្មប្រយុទ្ធអ៊ីស្លាមរីករាលដាលនៅក្នុងតំបន់ Sahel ដែលមាន​ប្រជាជនរស់នៅតិចតួចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងក្រុមដែលមាន ទំនាក់ទំនងទៅនឹងក្រុមអាល់កៃដានិងរដ្ឋអ៊ីស្លាមដោយប្រើតំបន់កណ្តាល និងភាគខាងជើងប្រទេសម៉ាលីជាការចាប់ផ្តើមសម្រាប់ការវាយប្រហារនៅទូទាំងតំបន់។

LEAVE A REPLY

Please enter your comment!
Please enter your name here