គ្រាប់កាំភ្លើងនិងឧស្ម័នបង្ហូរទឹកភ្នែកបង្ករឲ្យស្ត្រីជនជាតិប៉ាឡេស្ទីនរងរបួស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨

ភាពតានតឹងជាមួយកងកម្លាំងអ៊ីស្រាអែលនៅតាមព្រំដែនដែលរឹងមាំនៅភាគខាងកើតតំបន់កាហ្សាធ្វើឱ្យមនុស្សជាច្រើននាក់រងរបួសដោយសារស្ត្រី និងកុមាររាប់រយនាក់ទៅចូលរួមក្នុងការជួបជុំរបស់ស្ត្រីប៉ាឡេស្ទីនដើម្បីចូលរួមក្នុងកម្មវិធី
Great March of Return ធ្វើការថ្កោលទោសចំពោះការកាន់កាប់ជនជាតិអ៊ីស្រាអែលនៅតំបន់នោះ ហើយយកកូនៗរបស់ពួកគេទៅជាមួយ។

យោងតាមប្រភព AFP ដកស្រង់ព័ត៌មានពីអ្នកនាំពាក្យក្រសួងសុខាភិបាលកាហ្សាលោក Ashraf al-Qodra និយាយថា
មនុស្ស១៧នាក់រងរបួស ពីការបាញ់ដោយកាំភ្លើងអ៊ីស្រាអែល។  ភ្នាក់ងារព័ត៌មាន Ruptly បង្ហាញពីបាតុករស្រីរងរបួសពីឧស្ម័នបង្ហូរទឹកភ្នែក និងការលាងភ្នែករបស់ពួកគេ។

អ្នកខ្លះត្រូវគ្រូពេទ្យជួយសង្គ្រោះហើយស្ត្រីម្នាក់និងបុរសម្នាក់ត្រូវគេយក ចេញឆ្ងាយ។ ជនជាតិប៉ាឡេស្ទីនច្រើនជាង១៣០នាក់ ស្លាប់ទាំងនោះមានទាំងកុមារ និង មានមនុស្សរាប់ពាន់នាក់រងរបួសក្នុងអំឡុងបាតុកម្មរយៈពេល០៣ខែនៅព្រំដែន។ ចំនួនអ្នកស្លាប់កើតឡើងពេលមានអំពើហឹង្សាយ៉ាងខ្លាំងនៅថ្ងៃទី១៤ ខែឧសភា នៅពេលដែល សហរដ្ឋអាមេរិកផ្លាស់ប្តូរស្ថានទូតរបស់ខ្លួនទៅកាន់អ៊ីស្រាអែលពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងដែលមានជម្លោះទីក្រុងយេរូសាឡិម ។

សាច់ញាតិមួយចំនួនរបស់ជនរងគ្រោះទៅជុំគ្នានៅថ្ងៃអង្គារ។ការដង្ហែក្បួនប្រចាំសប្តាហ៍ចាប់ផ្តើមតាំងពីនិទាឃរដូវដោយក្រុមអ្នកតវ៉ាប៉ាឡេស្ទីនធ្វើឡើងដើម្បីថ្កោលទោសការកាន់កាប់របស់អ៊ីស្រាអែលនិងការបិទផ្លូវគោកនៅតំបន់កាហ្សាស្ទ្រីបហើយទាមទារសិទ្ធិឱ្យពួកគេវិលត្រឡប់ទៅកាន់តំបន់ដែលពួកគេត្រូវបណ្តេញចេញនៅឆ្នាំ១៩៤៨ ។

ា

LEAVE A REPLY

Please enter your comment!
Please enter your name here