សហរដ្ឋអាមេរិកអនុញ្ញាតឱ្យជនជាតិយេម៉ែនស្នាក់នៅចំនួន១៨ខែទៀត

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨

រដ្ឋបាលលោកត្រាំនិយាយនៅថ្ងៃព្រហស្បតិ៍ថា ជនជាតិយេម៉េនចំនួន១.២៥០នាក់ អនុញ្ញាតឱ្យស្នាក់នៅក្នុងសហរដ្ឋអាមេរិករយៈពេលយ៉ាងហោចណាស់១៨ខែទៀតក្រោមកិច្ចការពារមនុស្សធម៌ និងវិបត្តិសង្រ្គាមនៅប្រទេសរបស់យេម៉េន។

យោងតាមប្រភពសេចក្តីថ្លែងការណ៍ពីក្រសួងសន្តិសុខលំនៅឋាន (DHS) បញ្ជាក់ឱ្យដឹងថាពលរដ្ឋយេម៉េនក្នុងទឹកដីសហរដ្ឋអាមេរិកទទួលបានកិច្ចការពារបណ្តោះអាសន្ន (TPS) ចុះឈ្មោះឡើងវិញសម្រាប់ការពន្យារពេលស្នាក់នៅរហូតដល់ថ្ងៃទី០៣  ខែមីនា ឆ្នាំ២០២០។ ការធ្វើដូច្នេះ ផ្តល់គុណសម្បត្តិដល់ពួកគេក្នុងការទទួលបានលទ្ធភាពធ្វើការស្របច្បា។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា ក្រោយពីមានការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នលើស្ថានភាពជនជាតិយេម៉េនជាមួយដៃគូអន្តរការី (DHS) លោកស្រីរដ្ឋលេខាធិការ Kirstjen Nielsen កំណត់ថា ជម្លោះប្រដាប់អាវុធកំពុងបន្ត ហើយមានលក្ខខ័ណ្ឌពិសេសជាបណ្តោះអាសន្ន អាចគាំទ្រស្ថានភាពបច្ចុប្បន្នរបស់ជនជាតិយេម៉េនដោយទទួលបានកិច្ចការពារបណ្តោះអាសន្ន (TPS)។

លោកស្រី Nielsen មិនបញ្ឈប់ការកំណត់ស្ថានភាពកម្មវិធី (TPS) ឡើងវិញទេ ដែលនេះមានន័យថា វានឹងបន្តផលប្រយោជន៍សំរាប់តែជនជាតិយេម៉េនដែលធ្លាប់រស់នៅសហរដ្ឋអាមេរិកតាំងពីដើមឆ្នាំ២០១៧ ឬឆ្នាំមុនៗ ហើយមិនមែនជាអ្នកដែលទើបមកដល់ក្រោយនោះទេ។ រដ្ឋបាលលោកត្រាំធ្វើការសម្រេចចិត្តស្រដៀងគ្នានេះសម្រាប់ជនជាតិស៊ីរីដែលទទួលបានកិច្ចការពារក្នុងខែមករា។

រដ្ឋបាលលោកត្រាំបង្ហាញពីការសង្ស័យយ៉ាងខ្លាំងចំពោះកម្មវិធីកិច្ចការពារជាបណ្តោះអាសន្នដោយប្រកាសពីការបញ្ចប់កិច្ចការពាររបស់ខ្លួនចំពោះជនអន្តោប្រវេសន៍មកពីប្រទេស El Salvador​, Haiti, Honduras, Nicaragua និង Sudan  ចាប់តាំងពី​ប្រធានាធិបតី​លោកត្រាំ​ចូលកាន់តំណែង​នៅឆ្នាំមុន។

លោក Scott Paul អង្គការ Oxfam America ជាក្រុមមនុស្សធម៌និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលលោកត្រាំសម្រេចចិត្តឱ្យប្រទេសយេម៉េននឹងទុកជនជាតិយេម៉ែនជាច្រើននៅក្នុងសហរដ្ឋអាមេរិក។ ការផ្តល់សិទ្ធឱ្យក្រុម (TPS) មិនអាចដោះស្រាយវិបត្តិជនអន្តោប្រវេសន៍បានទេ ប៉ុន្តែយ៉ាងហោចណាស់អាចជួយសម្រួលដល់ជនជាតិយេម៉េន នៅសហរដ្ឋអាមេរិកក្នុងកិច្ចការពារ និងសុវត្ថិភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here