អ្នកឃ្លាំមើលអង្គការសហប្រជាជាតិរាយការណ៍ពីការវាយប្រហារលើអ្នកកាសែតនៅប្រទេសអ៊ុយក្រែន

0

ប្រភពព័ត៌មានពី Tass ចេញផ្សាយថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨

របាយការណ៍បេសកកម្មក្រុមឃ្លាំមើលសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិបង្ហាញអំពីការវាយប្រហារចំនួន២១ករណី លើអ្នកសារព័ត៌មាននៅប្រទេសអ៊ុយក្រែនឆ្នាំនេះ ក៏ដូចជាឧប្បត្តិហេតុចំនួន៧១លើក ចំពោះការទប់ស្កាត់សេរីភាពក្នុងការបញ្ចេញមតិ នេះយោងបើតាមប្រភពព័ត៌មានពីតំណាងអចិន្រ្តៃយ៍ប្រទេសរុស្ស៊ីប្រចាំនៅ (OSCE) លោក Alexander Lukashevich ប្រាប់សម័យអង្គប្រជុំក្រុមប្រឹក្សាអចិន្ត្រៃយ៍នៅទីក្រុងVienna ​នៅថ្ងៃព្រហស្បតិ៍។

លោកលើកឡើងពីការជំទាស់គោលនយោបាយ​​អាជ្ញាធរ Maidan ប្រទេសអ៊ុយក្រែនត្រូវគេបង្ក្រាបដោយចៀសមិនរួច ហើយទីក្រុង Kiev ក៏មិនអត់ធ្មត់ជាពិសេសចំពោះអ្នកសារព័ត៌មានឯករាជ្យ។

យោងតាមប្រភពរបាយការណ៍អង្គការសហប្រជាជាតិឃ្លាំមើលសិទិ្ធមនុស្សបង្ហាញឲ្យដឹងថា ឧប្បត្តិហេតុនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយចំនួន២១កើតឡើងនៅឆ្នាំ២០១៨ និង ៧១ ករណីលើការបង្ក្រាបលើករណីសេរីភាពក្នុងបញ្ចេញមតិនៅប្រទេសអ៊ុយក្រែន។ នៅថ្ងៃទី២៦ ខែមិថុនា អាជ្ញាធរប្រទេសអ៊ុយក្រែននិរទេសអ្នកកាសែតរុស្សី Yevgeny Primakov និង Paula Slier ចេញពីប្រទេសចំនួន០៥ឆ្នាំ ​និងហាមឃាត់ពួកគេមិនឲ្យចូលរួមសន្និសិទស្តីពីសេរីភាព និងពហុប្រព័ន្ធផ្សព្វផ្សាយ។

លោក Lukashevich សង្កត់ធ្ងន់ថា អ្នកសារព័ត៌មាន Kirill Vyshinsky​នៅតែហាមឃាត់នៅឡើយសម្រាប់​សកម្មភាពវិជ្ជាជីវៈ​របស់គាត់។ របាយការណ៍អង្គការសហប្រជាជាតិទទួលបន្ទុក​សិទិ្ធមនុស្សបញ្ជាក់ឱ្យដឹងនៅចុងខែមិថុនាថា ចំនួនវាយប្រហារលើអ្នក​ព័ត៌មាន​កំពុងកើនឡើង។ ភ្នាក់ងារសន្តិសុខអឺរ៉ុប (OSCE)  ព្រួយបារម្ភអំពីស្ថានការណ៍​រារាំង​សេរីភាពសារព័ត៌មាននៅប្រទេសនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here