រដ្ឋមន្រ្តីការពារជាតិស៊ែប៊ីបដិសេធទិញប្រព័ន្ធការពារមីស៊ីល S-3០០ ពីប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨

យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិស៊ែប៊ីលោក Aleksandar Vulin បដិសេធចំពោះរបាយការណ៍នៅថ្ងៃព្រហស្បតិ៍ លើកឡើងថាប្រទេសរបស់លោកគ្រោងទិញប្រព័ន្ធមីស៊ីល S-3០០ ពីប្រទេសរុស្ស៊ី។

រដ្ឋមន្ត្រីរូបនេះមាន​ប្រសាសន៍​ថា ប្រទេស​ស៊ែប៊ីមានកិច្ចសហ​ប្រតិបត្តិការខ្ពស់​ជាមួយប្រទេសរុស្ស៊ី ប៉ុន្តែ​ព័ត៌មានស្តីពីការទិញប្រព័ន្ធ S-3០០ គឺមិនមែនជាការពិតនោះទេ។

ប្រភពយោធា និងទូត​ប្រាប់ភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃពុធថា ប្រទេសរុស្ស៊ីទទួលសំណើរ​ផ្លូវការ​ពី​ប្រទេសស៊ែប៊ី​អំពីការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល S-3០០ PMU-2 នៅឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីស៊ែប៊ី​លោក​ Alexander Vucic ធ្លាប់មានប្រសាសន៍​នៅខែមេសា ឆ្នាំ២០១៧ ថា ប្រទេស​របស់​​លោកត្រូវមានកងវរសេនាតូចពីរកង និងប្រព័ន្ធមីស៊ីល S-3០០ Favorit ​។ លោកក៏ធ្លាប់លើកឡើងថាប្រព័ន្ធ S-3០០ មានតម្លៃថ្លៃ​សម្រាប់​ប្រទេស​ស៊ែប៊ី ប៉ុន្តែប្រទេសរុស្ស៊ីបង្ហាញបំណងរបស់ខ្លួនដើម្បីជួយតាមរយៈកិច្ចព្រម​ព្រៀងមួយចំនួន។

LEAVE A REPLY

Please enter your comment!
Please enter your name here