
ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨
យ៉ាងហោចណាស់សមាជិកក្រុមប្រឹក្សាសន្តិសុខទុយនីស៊ីចំនួន០៦នាក់ត្រូវសម្លាប់ នៅថ្ងៃអាទិត្យ ក្នុងការវាយឆ្មក់មួយនៅភាគពាយព្យប្រទេសជិតព្រំដែនជាមួយប្រទេសអាល់ហ្សេរី។ ភ្នាក់ងារព័ត៌មានរដ្ឋ TAP បញ្ជាក់ឲ្យដឹងថា មានមនុស្សចំនួន០៩នាក់ស្លាប់ ខណៈដែលក្រសួងមហាផ្ទៃប្រកាសដំបូងចំនួនអ្នកស្លាប់០៦នាក់។ គេមិនអាចទាក់ទងមន្ត្រីភ្លាមៗដើម្បីសុំការបំភ្លឺប៉ុន្តែចំនួនអ្នកស្លាប់កើនឡើងតាំងពីមានការវាយប្រហារពីឆ្នាំ២០១៥មក។ អង្គភាពប៉ូលិសមកពី Gar Dimaou តំបន់ Jendouba រងការវាយឆ្មក់អំឡុងពេលយាមល្បាតជាទៀងទាត់។
របាយការណ៍ដកស្រង់ពីប្រភពសន្តិសុខមួយនិយាយថា អ្នកវាយប្រហារភេរវករគប់គ្រាប់បែកលើរថយន្តសន្តិសុខ ហើយមានការប្រឈមមុខគ្នាដោយប្រើអាវុធ។ ប្រទេសទុយនេស៊ីគឺជាគោលដៅមួយក្នុងចំណោមប្រជាជាតិច្រើនបំផុតក្នុងពិភពអារ៉ាប់។ ប្រទេសទុយនីស៊ីក្លាយជាគោលដៅសម្រាប់ពួកសកម្មប្រយុទ្ធក្រោយពីប្រទេសនេះមានការផ្លាស់ប្តូររបបប្រជាធិបតេយ្យជាមួយនឹងការបះបោរប្រឆាំងនឹងរបបផ្តាច់ការលោក Zine Abidine Ben Ali ក្នុងឆ្នាំ២០១១ ។
កម្លាំងយោធាកំពុងប្រតិបត្តិការនៅតាមតំបន់ដាច់ស្រយាលក្បែរព្រំដែនប្រទេសអាល់ហ្សេរីដើម្បីប្រយុទ្ធប្រឆាំងការសម្លាប់រង្គាលរបស់ពួកអ៊ីស្លាមក្នុងទសវត្សរ៍១៩៩០។ ប្រទេសទុយណេស៊ីរងការវាយប្រហារធំៗ ចំនួន៣លើកនៅក្នុងឆ្នាំ២០១៥ រួមទាំងការវាយប្រហារចំនួន២ប្រឆាំងនឹងអ្នកទេសចរ។ ការវាយប្រហារលើកទី០១ កើតឡើងក្នុងសារមន្ទីរ និងលើកទី០២ នៅឆ្នេរសមុទ្រមួយទីក្រុងSousse។ ការវាយប្រហារលើកទី០៣ គោលដៅលើប្រធានាធិបតីទីបីនៅរដ្ឋធានីសម្លាប់មនុស្ស១២នាក់។ ការវាយប្រហារទាំង៣លើកត្រូវក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមចេញមុខអះអាងថាជាអ្នកនៅពីក្រោយការវាយប្រហារ។
