
ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨
ប្រព័ន្ធផ្សព្វផ្សាយស៊ីរីនិយាយថា ប្រព័ន្ធការពារដែនអាកាសស៊ីរីវាយប្រហារលើយន្តហោះចម្បាំងអ៊ីស្រាអែល និងបាញ់ទម្លាក់គ្រាប់មីស៊ីលដែលបាញ់សំដៅមូលដ្ឋានទ័ពអាកាស T4 ក្នុងខេត្ត Homs ដើម្បីឆ្លើយតបទៅនឹងទង្វើឈ្លានពាននៅយប់ថ្ងៃអាទិត្យ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយថា ប្រទេសអ៊ីស្រាអែលមិនធ្វើសេចក្តីអត្ថាធិប្បាយលើរបាយការណ៍របស់បរទេសទេ។ ប្រទេសអ៊ីស្រាអែលមានការព្រួយបារម្ភជាខ្លាំងចំពោះការរីករាលដាលសត្រូវរបស់ខ្លួនដែលប្រទេសអ៊ីរ៉ង់ក្នុងអំឡុងពេលមានសង្រ្គាម៧ឆ្នាំនៅក្នុងប្រទេសស៊ីរី។
កងកំលាំងទ័ពអាកាសអ៊ីស្រាអែលធ្វើវាយប្រហារគោលដៅជាច្រើនលើតំបន់ដែលមានការដាក់ពង្រាយកម្លាំងអ៊ីរ៉ង់ ឬកងកម្លាំងប្រដាប់អាវុធដែលប្តូរទៅជាក្រុម Hezbollah គាំទ្រដោយប្រទេសអ៊ីរ៉ង់។
ទីក្រុងដាម៉ាស់ និងប្រទេសសម្ព័ន្ធមិត្តមានអ៊ីរ៉ង់ និងរុស្ស៊ីស្តីបន្ទោសប្រទេសអ៊ីស្រាអែល ចំពោះការវាយប្រហារតាមអាកាសនៅថ្ងៃទី០៩ ខែមេសា លើមូលដ្ឋាន Homs ខណៈ ពេលដែលការវាយប្រហារនោះសម្លាប់សមាជិកកម្លាំងបដិវត្តន៍អ៊ីរ៉ង់ ៥នាក់ (IRGC) ។
ភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA និយាយថាការវាយប្រហារដោយមីស៊ីលនៅថ្ងៃអាទិត្យ បណ្តាលឱ្យមានការខូចខាតសម្ភារៈជាច្រើន។ ប្រភពបន្ថែមថា ប្រព័ន្ធការពារអាកាសកម្ចេចយន្តហោះ និងរារាំងយន្តហោះផ្សេងទៀតឲ្យចាកចេញពីដែនអាកាសស៊ីរី។
ក្នុងខែឧសភា ប្រទេសអ៊ីស្រាអែលនិយាយថា ពួកគេធ្វើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ យោធាទីក្រុងតេរ៉ាន់ក្នុងប្រទេសស៊ីរីដោយចោទប្រកាន់ថាកងកម្លាំងអ៊ីរ៉ង់បាញ់គ្រាប់រ៉ុកកែតនៅតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែលក្នុងការដោះដូរផ្នែកយោធាដ៏ធំបំផុតរវាងភាគីទាំងពីរ។
